អត្ថបទពាណិជ្ជកម្ម
គ្រប់យ៉ាងយើងធ្វើ គឺសុទ្ធតែដើម្បីមនុស្សដែលយើងស្រលាញ់
× យុវជន សុភាព ជាអ្នកខេត្តកំពត ដែលបានបន្តការសិក្សានៅភ្នំពេញ។ យុវជនរូបនេះ រៀនបណ្តើរ ធ្វើការនៅហាងកាហ្វេបណ្តើរ ។ សុភាព តែងតែចង់រៀបការជាមួយ កញ្ញា រស្មី ដែលជានារីដែលខ្លួនស្រលាញ់ជាទីបំផុត បន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើឲ្យសុភាព នៅតែគិតច្រើន ព្រោះតែគ្រួសាររស្មី មានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះ សុភាពអង្គុយតូចចិត្តនឹងវាសនាខ្លួនឯង។ ប៉ុន្តែសុភាព មិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះតាំងពីស្រលាញ់គ្នាមក រស្មីមិនដែលនិយាយថា បោះបង់សុភាព ឬប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ។
ជារៀងរាល់ថ្ងៃ សុភាពមិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួន ចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះសុភាព រវល់នឹងការងារនៅហាងកាហ្វេ និងស្វ័យសិក្សាផងដែរ។ ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និងនិយាយទូរស័ព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែសុភាពប្រើទូរស័ព្ទមិនទំនើប និងត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ។
ព្រឹកស្អែក ជាថ្ងៃដែលរស្មី ត្រូវទទួលសញ្ញាបត្រ។ នាងនៅតែរក្សាទំនាក់ទំនង ជាមួយសង្សាបណ្តូលចិត្តរបស់នាងដដែល និងបានសួរនាំ សុភាពថា អាចទៅជួបនាង និងលើកទឹកចិត្តនាងបានអត់។ «មិនបាច់មានអីឲ្យអូនក៏បានដែរ ព្រោះអូនចង់ឲ្យបងទៅ នឹងចង់ឃើញមុខបងនៅទីនោះដែរ»។ ចំណែកសុភាពវិញ បានតបថា«បងមិនហ៊ានសន្យាទេ ព្រោះនៅហាងកាហ្វេរវល់ខ្លាំងណាស់ ប៉ុន្តែបងនឹងឆ្លៀតឲ្យខានតែបាន ដើម្បីមនុស្សដែលបងស្រលាញ់»។
ស្អែកឡើងនៅពេលដែលរស្មីទទួលសញ្ញាបត្ររួចរាល់ហើយ នាងនៅមិនសុខទេ ភ្នែករស្មីបានសំឡឹងស្វែងរកសុភាព ដែលជាគូស្នេហ៍របស់ខ្លួន ក៏ប៉ុន្តែនៅតែមិនឃើញ រហូតដល់នាងដើរចេញមកខាងក្រៅជាមួយគ្រួសារ នាងបានឃើញបុរសម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ជាបុគ្គលិកហាងកាហ្វេ រត់មកជូនផ្កាមួយបាច់តូចល្មមដល់នាង ព្រមទាំងនិយាយថា៖ ជូនពររស្មីជោគជ័យក្នុងជីវិតចាប់ពីថ្ងៃនេះតទៅ! នាងងើបមុខយឺតៗសំឡឹងមើលមុខបុរសនោះ រួចនិយាយថាឯណាសុភាព ម៉េចបានជាវណ្ណៈ (មិត្តភក្ក្រ័សុភាពនៅហាងកាហ្វេ) មកទីនេះទៅវិញ? តើគេពិតជារវល់ដល់ថ្នាក់ ដកខ្លួនមិនបានមែនទេ? រស្មីខឹង រស្មីអន់ចិត្ត និងសោកស្តាយ! ដោយនាងមិនទទូលបាច់ផ្កានោះទេ នាងបម្រុងដើរចេញ ស្របពេលនោះវណ្ណៈ បានឃាត់រស្មី និងអង្រួនខ្លួនរស្មី នឹងប្រាប់ថា«សុភាពទៅហើយ គេអត់ត្រលប់មកវិញទេ!!»។
រស្មីសំឡឹងមើលវណ្ណៈ ដោយគំហកថា៖ គេទៅណា? គេមិនដែលទៅណាដោយមិនប្រាប់ខ្ញុំទេវណ្ណៈ។ វណ្ណៈបន្លឺថា៖ គេបានស្លាប់ហើយ សុភាពស្លាប់ហើយរស្មី! ដោយគ្រោះថ្នាក់ចរាចណ៍ ដោយគេបានបើកម៉ូតូ ទៅផ្ទះលឿនពេក ដើម្បីយកលុយដែលសន្សំទុកជាយូរមកហើយនោះ ទៅទិញកាដូជូនរស្មីក្នុងថ្ងៃនេះ គេស្លាប់ហើយរស្មី!!! ប៉ុន្តែមុនពេលដែលគេស្លាប់នៅមន្ទីរពេទ្យ គេផ្តាំខ្ញុំយករបស់នេះ មកឲ្យរស្មីជាពិសេស! គេពិតជាចង់មកជួបរស្មីណាស់ តែគេមិនអាចធ្វើបាន។
រស្មីទន់ជង្គុង យំបោកខ្លួនយ៉ាងសោកស្តាយ ទាំងដៃឱបបាច់ផ្កានោះ រួចនាងក៏បានស្ទាបក្នុងបាច់ផ្កានោះ បង្កប់នូវទូរស័ព្ទស៊េរីថ្មី F11 Pro ពណ៌ Aurora Green ដែលជារបស់ដែលនាងធ្លាប់ប្រាប់សុភាពថា នាងស្រលាញ់ពណ៌ហ្នឹងណាស់។ សុភាព បានត្រឹមញញឹម និងលួចទិញឲ្យរស្មីដោយមិនដឹងខ្លួន។ រស្មីបានរក្សាបាច់ផ្កានោះ និងតែងតែចាត់ទុកទូរស័ព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពីការចងចាំ និងជាកម្លាំងចិត្ត រវាងពួកគេ ។ វាជាកាដូដែលមិនអាចកាត់ថ្លៃបានតែមួយគត់ ប្រៀបដូចជាសុភាពដូច្នោះដែរ។ រស្មី នាងនៅតែចងចាំពាក្យជូនពររបស់សុភាព រហូតក្លាយជាមនុស្សរឹងមាំ និងទទួលបានភាពជោគជ័យច្រើន ហើយនាងបានបំផុសគំនិតជាច្រើន ទៅដល់ក្រុមយុវវ័យ ឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា និងចែករំលែកភាពតស៊ូរបស់សុភាព និងភក្តីភាពរបស់សុភាពទៅកាន់យុវជនផងដែរ នោះគឺ«អ្វីៗដើម្បីមនុស្សដែលខ្ញុំស្រលាញ់។ ដូច្នេះខ្ញុំត្រូវតែញញឹមនឹងតស៊ូដើម្បីមនុស្សដែលខ្ញុំស្រលាញ់ដូចគ្នា»។ បើទោះជា សុភាព បានលាចាកលោកទៅហើយ ប៉ុន្តែរស្មីជាមានមោទកភាព ចំពោះឆន្ទៈរបស់សុភាពខ្លាំងណាស់៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com