អត្ថបទពាណិជ្ជកម្ម
Pre-order Huawei Y9 2019 ដើម្បីមានឱកាសជួបអ្នកនាង ឱក សុគន្ធកញ្ញា,លោក នីកូ និងទទួលបានកាដូពិសេសបន្ថែមភ្លាមៗ
× កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេស របស់ម៉ូឌែលនេះ គឺវាជាត្រកូលដំបូងបំផុត របស់ Huawei ដែលមានកាមេរ៉ាមុខ ជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខរបស់វាវិញ គឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផល ចំពោះអតិថិជនដែលចូលចិត្តលេងហ្គេមកម្សាន្ដផ្សេងៗ។
ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣គ្រាប់ ប្រភេទ លេន Ultra wide (16MP 8MP 2MP) ដែលសាកសមបំផុត សម្រាប់អ្នកដែលស្រឡាញ់ការថតរូប។ សម្រាប់ Specs ខាងក្នុងរបស់វាមានដូចជា៖ Storage ផ្ទុកទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វាមានរហូតដល់ ៣ពណ៌ ឱ្យជ្រើសរើសដូចជា៖ ខ្មៅ (midnight black) បៃតង (emerald green) និងខៀវ (sapphire blue)។ អតិថិជនរបស់ Huawei ក៏អាចកម្ម៉ង់ Huawei Y9 2019 នេះទុកមុនបានដែរ ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដានេះ ក្នុងតម្លៃត្រឹមតែ 239 ដុល្លារអាមេរិក តែប៉ុណ្ណោះ។ លើសពីនេះ អតិថិជននឹងទទួលបានកាដូពិសេបន្ថែមផងដែរ នោះគឺនាឡិកាឆ្លាតវៃ Huawei Band 3e ដែលមានតម្លៃស្មើនឹង 29 ដុល្លារអាមេរិក។
Pre-Order ស្មាតហ្វូន Huawei Y9 2019 នឹងមានឱកាសជួបជាមួយ idol ទាំង២ គឺអ្នកនាង ឱក សុគន្ធកញ្ញា និងលោក នីកូ ។ ជាពិសេសមានឱកាសទទួលបានកាដូពិសេសបន្ថែមទៀតផងដែរ គឺ Power Bank និងអាវយឺត ដែលមានហត្ថលេខារបស់ idol ទាំង២ទៀតផង។ ចាំដល់ណាទៀត តោះ Pre-Order ទាំងអស់គ្នា។
អាចស្វែងរកបានគ្រប់ហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ពណ៌ក្រហមនៅជិតៗអ្នក ដើម្បីទទួលបានព័ត៌មានលម្អិត៕
***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com