នីសា យុវតី​ជន​ជាតិដើម​ភាគតិច​ព្រៅ​កាត់​ឡាវ បង្ហាញ​សមត្ថភាព​គុន​ល្បុក្កតោ​នៅ​សហគមន៍​ខ្លួន​
ជាតិ
សង្គមជាតិ
នីសា យុវតី​ជន​ជាតិដើម​ភាគតិច​ព្រៅ​កាត់​ឡាវ បង្ហាញ​សមត្ថភាព​គុន​ល្បុក្កតោ​នៅ​សហគមន៍​ខ្លួន​
10, Jul 2019 , 7:59 am        
រូបភាព
​រតនគិរី​៖  កញ្ញា កើន នីសា ជនជាតិដើម​ភាគតិច​ព្រៅ កាត់​ឡាវ មានឱកាស​បង្ហាញ​សមត្ថភាព​សម្តែង​ក្បាច់គុន​ល្បុក្កតោ​នៅ​សហគមន៍​របស់ខ្លួន ក្នុង​ពិធី​រុក្ខទិវា​ដែល​ប្រារព្ធ​នៅ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​៨ ខែកក្កដា​។ វ័យ​១៨​ឆ្នាំ នីសា មាន​ស្រុកកំណើត​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី ផ្ទាល់ ហើយ​នាង​បាន​ចូល​ហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​រាជធានី​ភ្នំពេញ តាំងពី​ចុងឆ្នាំ​២០១៧​មក​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា កើន នីសា ជា​ជនជាតិដើម​ភាគតិច​«​ព្រៅ​»​កាត់​ឡាវ ហាត់​ក្បាច់គុន​ល្បុក្កតោ ដូចតទៅ​៖

 
 
​ក្នុង​បទ​សម្ភាស​ខ្លី​ជាមួយ​សារព័ត៌មាន​ThmeyThmey ក្នុង​ពិធី​ដាំ​កូនឈើ​នៅក្នុង​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​ពីរ ស្រុក​លំផាត់​ខេត្តរតនគិរី​របស់​សមាគម​អៃ​រាវ​តា ថ្ងៃទី​៨​កក្កដា ឆ្នាំ​២០១៩ កញ្ញា កើន នីសា បាន អះអាង​ដូច្នេះ​៖«​សម្រាប់​កម្មវិធី​ថ្ងៃនេះ គឺជា​ការសម្តែង​លើក​ទី​បួន​របស់ខ្ញុំ​នៃ​ការបង្ហាញ​ក្បាច់គុណ​ល្បុក្កតោ​ខ្មែរ ហើយក៏​ជា​លើកទីមួយ​ក្នុង​ការសម្តែង​ក្បាច់គុណ​ល្បុក្កតោ​នេះ ឱ្យ​បងប្អូន​ជនជាតិដើម​បាន​ទស្សនា​។ ហើយ​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិដើម​ភាគតិច​មួយរូប ខ្ញុំ​ពិតជា​មាន​មោទកភាព​ខ្លាំងណាស់​ដែល​សម្តែង​ក្បាច់គុណ​ល្បុក្កតោ​ខ្មែរ​នេះ​បាន​»៕
 




Tag:
 ជនជាតិភាគតិច​
  ល្បុក្កតោ​
© រក្សាសិទ្ធិដោយ thmeythmey.com