កីឡាជាតិ
ជាតិ
វិសាខាបានកីឡាករកូរ៉េខាងជើង និងនីហ្សេរីយ៉ា ជំនួសកីឡាករប៊ុលហ្គារី និងក្រិក កីឡាករ Hong Kum Song និង Ajayi Opeyemi Korede (ពីឆ្វេងទៅស្តាំ), រូបភាពពីក្លិបបាល់ទាត់វិសាខា
× ក្រុមបាល់ទាត់វិសាខាដែលទើបបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកលោក ហុក សុជីវ័ន បាននាំចូលកីឡាករបរទេសពីររូប ដើម្បីពង្រឹងសមត្ថភាពត្រៀមសម្រាប់ជើងទី២ ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ វត្តមានរបស់ពួកគេ គឺដើម្បីជំនួសកៅអីខ្សែការពារប៊ុលហ្គារី Lyuben Nikolov និងខ្សែបម្រើក្រិក Evangelos Skraparas ដែលទើបចែកផ្លូវគ្នា។
ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតជើងទី២ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ក្លិបវិសាខាបានទិញចូលខ្សែបម្រើកូរ៉េខាងជើង Hong Kum Song ដែលធ្លាប់លេងឲ្យក្លិប April 25 Sports Club ម្ចាស់ជើងឯកក្របខណ្ឌលីគកំពូលកូរ៉េខាងជើងឆ្នាំ២០១៧ និង ២០១៨ និងខ្សែបម្រើប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyene Korede។
ខ្សែបម្រើប្រយុទ្ធនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះ ទើបតែចែកផ្លូវគ្នាជាមួយក្លិបអាស៊ីអឺរ៉ុប ក្រោយរួមរស់បានពាក់កណ្តាលរដូវកាល។ សម្រាប់ការចំណាយពេលពាក់កណ្តាលរដូវកាល រួមរស់ជាមួយអាស៊ីអឺរ៉ុប Ajayi បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេឲ្យក្លិប បន្ទាប់ពីរូបគេសម្រេចបាន៩គ្រាប់ម្នាក់ឯង។
វត្តមានកីឡាករបរទេសទាំងពីររូប គឺដើម្បីជំនួសកន្លែងខ្សែការពារប៊ុលហ្គារី Lyuben Nikolov និងខ្សែបម្រើក្រិក Evangelos Skraparas ដែលក្លិបវិសាខាទើបប្រកាសពីការចែកផ្លូវគ្នានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ៕
Tag:
វិសាខា
Hong Kun Song
Ajayi Opeyene Korede
© រក្សាសិទ្ធិដោយ thmeythmey.com