កុមារ​ពីរ​នាក់​បងប្អូន បាន​ស្លាប់ ដោយសារ​ស្លាក់​អាហារ​
ជាតិ
សង្គមជាតិ
កុមារ​ពីរ​នាក់​បងប្អូន បាន​ស្លាប់ ដោយសារ​ស្លាក់​អាហារ​
15, Jul 2019 , 11:56 am        
រូបភាព
​ភ្នំពេញ​៖  កុមារា​ម្នាក់ និង កុមារី​ម្នាក់ ដែលជា​បងប្អូន នៅ​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់ ដោយសារតែ​ស្លាក់​អាហារ​។ កុមារ​ទាំងពីរ​នាក់​នោះ បាន​ញ៉ាំ​បបរ​លាយ​ជាមួយ​មី​កញ្ចប់​រូប​ខ្លាឃ្មុំ​ប្រហិត និង​តែ​គុជ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ពីស​ម្តី​របស់​អ្នកស្រី យា ភាន ដែលជា​ជីដូន​របស់​កុមារ​ទាំងពីរ​នោះ​ថា​៖«​នៅពេល​ចៅ​ទាំងពីរ​នាក់​ហូប​បបរ​លាយ​ជាមួយ​មី​រួចហើយ ពួកគេ​ទាំងពីរ​នាក់ បាន​រត់​លេង​នៅក្បែរ​ពាង​និង​ឡើងលើ​ពាង​លេង ហើយ​ពេលនោះ​ស្រាប់តែ​ចៅ​ឈ្មោះ ណា​ង យូ​ចាង មាន​អាកា​រៈ​ស្លេកស្លាំង ខ្មៅ​បបូរមាត់​ដេក​លើ​ពាង​។ ភ្លាមៗ​នោះ ត្រូវបាន​ជីតា​បង្កើត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ត្រូវបាន​ស្លាប់​នៅតាម​ផ្លូវ​។ តាម​ការពិនិត្យ​របស់​អាជ្ញាធរ និង​គ្រូពេទ្យ​បាន​សន្និដ្ឋានថា​ក្មេងរងគ្រោះ​ស្លាប់​ដោយ​មូលហេតុ​ស្លាក់​អាហារ​»។ 

លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា កុមារពីរនាក់បងប្អូននោះ ពិតជាបានស្លាប់ដោយសារការស្លាក់អាហារមែន៕ 

Tag:
 អាហារ​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com