លោក ចេង បុ​៊ណ្ណា​រ៉ា និង​លោកស្រី នី ចាន់​ធីតា ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​
ជាតិ
លោក ចេង បុ​៊ណ្ណា​រ៉ា និង​លោកស្រី នី ចាន់​ធីតា ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​
16, Jul 2019 , 11:43 am        
រូបភាព
លោក ប៊ុន ហុន ប្រគល់អនុក្រឹត្យតែងតាំងដល់ លោក​ចេង ប៊ុ​ណ្ណា​រ៉ា និង​លោកស្រី នី ចាន់​ធីតា។ រូបថត នាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ
លោក ប៊ុន ហុន ប្រគល់អនុក្រឹត្យតែងតាំងដល់ លោក​ចេង ប៊ុ​ណ្ណា​រ៉ា និង​លោកស្រី នី ចាន់​ធីតា។ រូបថត នាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
លោក​ចេង ប៊ុ​ណ្ណា​រ៉ា និង​លោកស្រី នី ចាន់​ធីតា បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ផ្លូវការ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ពិធី​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​


អត្ថបទទាក់ទង


​ជាមួយនឹង​ការឡើង​កាន់តំណែង​រប​ស់ លោក ចេង ប៊ុណ្ណា​រ៉ា អភិបាលស្រុក​មេមត់ និង​លោកស្រី នី ចាន់​ធីតា ដែល​ធ្លាប់​ធ្វើជា​នាយិកា​វិទ្យាល័យ​ក្រូចឆ្មារ​នោះ លោក ម៉ៅ ឌុ​ង ក៏បាន​ឡើងកាន់​តួនាទី​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ ផ្លូវការ​ផងដែរ​។​



​លោក ឡុង ធា​ម ដែលជា​អភិបាលរង​ខេត្ត​កន្លងមក ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ត្បូងឃ្មុំ ស្ថិតក្នុង​ចំណោម​ខេត្ត​ដែលមាន​ការតែងតាំង​អភិបាលរង​ថ្មី​ពីរ​បន្ថែម នា​អំឡុង​ខែកក្កដា នេះ ពោលគឺ​បន្ទាប់ពី​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​៕


Tag:
 រដ្ឋបាលខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com