អត្ថបទពាណិជ្ជកម្ម
OPPO Reno 10X ទៅ​ផ្តិតរូប​នៅ «​កំពង់​ភ្លុក​» នា​ដើមរដូវ​វស្សា​
16, Jul 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ បេសកកម្ម​ស្វែងរក​រូបភាព​អាថ៌កំបាំង របស់​សមាគម​ថតរូប​ផ្លូវការ «OPPO Photography Academy» បាន​បន្តដំណើរ​ទៅកាន់​ភូមិ​កំពង់​ភ្លុក ដែលមាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តសៀមរាប​។ អ្នកជំនាញ​ថតរូប នៅតែ​ប្រើ​ទូរស័ព្ទទ​ស៊េរី​ថ្មី OPPO Reno 10X Zoom (60X Digital Zoom) ដើម្បី​បង្ហាត់បង្ហាញ និង​ផ្តិត​យក​រូបភាព នៅក្នុង​រមណីយដ្ឋាន​កំពង់​ភ្លុក សម្រាប់​ដំណើរ​ចុងក្រោយ​របស់​ពួកគេ​។​
 
​បន្ទាប់ពី​ចំណាយពេល​២​ថ្ងៃ (​ថ្ងៃទី​១២ និង​១៣ ខែកក្កដា​) នៅលើ​ទឹកដី​អច្ឆរិយ នៃ​ខេត្តព្រះវិហារ ក្នុង​ប្រាសាទ​កោះកែរ និង​នៅក្នុង​តំបន់​អង្គរតូច នៃ​ខេត្តសៀមរាប អ្នកសារព័ត៌មាន និង​អ្នក​ជំនា​ញ ថតរូប​ល្បីៗ បានទទួល​ផ្លែផ្កា​ជាច្រើន តាមរយៈ​ការ​ផ្តិត​រូបភាព ពី​តំបន់​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​មួយ​នេះ ទៅ​បង្ហាញ​ពិភពលោក​បានឃើញ​។​


 
​អ្នកចូលរួម​ទាំងអស់ ព្រមទាំង​តារា​តំណាង​ទូរ​ស័ព្ទ​ដៃ OPPO កញ្ញា សាឡា​ត់ ស្រី​ឡាង និង​តារាចម្រៀង លោក STEP​។  នៅ​ព្រឹក​ថ្ងៃទី​១៤ បន្ទាប់ពី​បរិភោគ​អាហារ​រួច ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន កំពង់​ភ្លុក ដែល​មា​ចម្ងាយ​ប្រហែល ១៦​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។ 
 
​កំពង់​ភ្លុក គឺជា​ភូមិឋាន​បែប​ធម្មជាតិ​មួយកន្លែង ដែល​អណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក នៃ​បឹង​ទន្លេសាប ដែលមាន​ផ្ទះ​របស់​ប្រជា​នេសាទ​ជាច្រើន សាងសង់​លើ​ផ្ទៃ​បឹង​។ ភូមិ​ធម្មជាតិ​នេះ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។ តាមពិតទៅ នា​រដូវវស្សា ឬ​រដូវ​ភ្ជុំបិណ្ឌ «​កំពង់​ភ្លុក​» គឺ​គ្របដណ្តប់​ទៅដោយ ទឹក​ពាសពេញ​តំបន់​នេះ​តែម្តង ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ជិះទូក​ចូល​តំបន់​ព្រៃ​លិច​ទឹក ដើម្បី​គយគន់​សម្រស់​បែប​ធម្ម​ជាតិ​។ ក្រៅពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ ទីនោះ​ក៏មាន​ភោជនីយដ្ឋាន សាលារៀន និង​វត្ត​អារាម​ផងដែរ​។​


 
​ដោយសារ OPPO Photography Academy ទៅកាន់​ទីនោះ នៅ​ក្បាលរ​រដូវវស្សា​មិនទាន់មាន​ទឹក​ឡើង​ខ្លាំង នៅតាម​ផ្លូវ​ទៅ​កំពង់​ភ្លុក នៅមាន​ភាពស្ងប់ស្ងាត់​នៅឡើយ ហើយ​យើង​ឃើញ​ទូក​នេសាទ​ជាច្រើន ត្រូវបាន​គេ​ទុកចោលតាម​ច្រាំង​បឹង​ទន្លេសាប​។ ប៉ុន្តែ​យ៉ាងណា នៅពេល​ធ្វើដំណើរ​តាម​ឡានដល់​ចុង​ភូមិ ក្រុម​អ្នកចូលរួម​អាច​បន្តដំណើរ​តាម​ទូក​ម៉ាស៊ីន​វិញ​ដោយ​ក្នុង​មួយ​ទូកអាច​ជិះ​បាន​៧​នាក់ និង​ប្រើ​ទូរ​សព្ទ OPPO Reno Series ដើម្បី​ផ្តិត​រូបភាព និង​ទស្សនា​ទេសភាពនៅ​កណ្តាល​បឹង​ទន្លេសាប ដែល​លាតសន្ធឹង​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​បើ​ទោះ​ទឹក​នៅ​រាក់​ក្តី​។​
 
​ធ្វើដំណើរ​ដល់​ផ្ទៃ​កណ្តាលទន្លេ ក្រុម​អ្នក​អ្នកសារព័ត៌មាន អ្នកជំនាញ​ថតរូប​អាជីព ព្រមទាំង​តារា​ទាំងពីរ​ដួង បាន​ឡើង​ពី​ទូកទៅកាន់​ភោជនីយដ្ឋាន​នៅលើ​ទឹក ដើម្បី​ភ្លក់​អាហារ​បែប​ធម្មជាតិ​។ ពួកគេ​បាន​កម្មង់​មុខម្ហូប​ប្រចាំ​ហាង​តែម្តង គឺ​កំពឹស​ស្រុស និង​កំពឹស​លីង​។ ដោយសារ​កំពឹស​ទើប​ស្រង់​ពី​ទឹក​ថ្មីៗ ពួកគេ​លាន់មាត់​ថា ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​មែន​!​។​


 
​ក្រោយ​សម្រាក និង​ថតរូប​លេង​នៅលើ​ផ្ទះទឹក​រួច ក្រុម​អ្នក​ចូលរួមបាន​ជិះទូក​ត្រឡប់មក​ច្រាំង​ ហើយ​ឡើង​ឡានទៅកាន់​ភ្នំពេញ​វិញ​។ សមាគម «OPPO Photography Academy» បានបញ្ចប់​បេសកកម្ម​ដំបូង នៃ​ដំណើរ​ស្វែងរក​រូបភាព​ដ៏​អស្ចារ្យ នៅលើ​ទឹកដី​ខេត្តសៀមរាប និង​ព្រះវិហារ​ដោយ​ជោគជ័យ​៕




























































 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com