អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Cellcard ឈ្នះ​ពានរង្វាន់​ពី Ookla® លើ Speedtest ៣​ឆ្នាំ​ជាប់ៗ​គ្នា​
16, Jul 2019 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Cellcard បានប្រកាស​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន​បានឈ្នះ​ពានរង្វាន់ ពី​ស្ថាប័ន Ookla លើ Speedtest ក្នុងនាម​ជា​ប្រតិបត្តិ​ករ ដែលមាន​ភាព​រីកចម្រើន​មួយ នៅ​ប្រទេស​កម្ពុជា​ដែល​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការនាំយក​បច្ចេកវិទ្យា 5G របស់ខ្លួន​។​
 
​នៅក្នុង​របាយការណ៍​ផ្លួ​វ​ការ​របស់​ពានរង្វាន់ Ookla Speedtest Awards សម្រាប់​ត្រីមាស​ទី​១ និង​ទី​២ ឆ្នាំ​២០១៩ ក្រុមហ៊ុន Cellcard ត្រូវបាន​រំលេច​យ៉ាងច្បាស់​ថា ជា​ជ័យលាភី​មួយ មិន​ត្រឹមតែ​នៅ​ទូទាំងប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ដែលជា​ទីក្រុង​ដែលមាន​ការរីកចម្រើន​បំផុត នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​
 
​នៅ​ទូទាំងប្រទេស​ក្រុមហ៊ុន Cellcard បានសម្រេច​ពិន្ទុ​នៃ​ល្បឿន ដល់​ទៅ 17.51​ពិន្ទុ ហើយ​11.36 ពិន្ទុ បាន​ទៅលើ​ក្រុមហ៊ុន Smart Axiata ដែល​ដេញ​ប្រកៀក និង 3.46 ពិន្ទុ បាន​ទៅលើ​ក្រុមហ៊ុន Metfone ដែលជា​ដៃគូ​ប្រកួតប្រជែង ដ៏​ធំ​មួយទៀត​។​


 
​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard មានប្រសាសន៍​នៅក្នុង​សន្និសីទ​ថ្ងៃនេះ​ថា ពានរង្វាន់​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ថែមទៀត បស់​ក្រុមហ៊ុន ក្នុងការ​ផ្តល់ជូន​នូវ​ល្បឿន​អ៊ីនធឺណិត​លឿន តាម​ដែល​អាច​ធ្វើបាន​ជូន​អតិថិជន ដែលមាន​តម្រូវការ​ប្រើប្រាស់​ទិន្នន័យ​កាន់តែច្រើន​បន្ថែមទៀត​។ លោក Ian Watson បន្ថែមថា​៖«​ទិន្នន័យ​នេះ កំពុង​ដើរតួនាទី​កាន់តែ​ចាំបាច់​ខ្លាំង​ឡើងៗ នៅក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន ខណៈពេលដែល​តម្រូវកា​រ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពួកគេ កាន់តែ​កើនឡើង​។ ពួកយើង​កំពុង​រៀបចំ​ផែនការ សម្រាប់​តម្រូវការ​ទិន្នន័យ ដើម្បី​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នាពេល​អនាគត​ដ៏​ខ្លី ពីព្រោះថា​បច្ចេកវិទ្យា Pre-5G និង 5G របស់​យើង ផ្តល់​លទ្ធភាព​ក្នុងការ​ពង្រឹង​សេវា​អ៊ីនធឺណិត លើ​ទូរស័ព្ទដៃ​»​។​
 
​បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard អតិថិជន​របស់​ក្រុមហ៊ុន Cellcard នៅ​តំបន់​មួយចំនួន អាច​ប្រើប្រាស់​ល្បឿន​ទាញយក​រហូតដល់​ទៅ 150 Mbps​។ ជាមួយនឹង​ទីតាំង ដែល​ត្រូវបាន​ជ្រើសរើស​ដោយ 3CA និង MIMO ដែល​អាច​ទាញយក​ល្បឿន រហូតដល់ 300mbps ហើយ​ឆាប់ៗ​នេះ ល្បឿន​នឹង​កើនឡើង​ដល់​ទៅ 1Gbps ហើយ​អាច​លឿន​ជាង​នេះ ជាមួយនឹង    បច្ចេកវិទ្យា 5G​។ លោក Ian Watson បន្តថា​៖«​យុទ្ធសាស្ត្រ​របស់​ពួកយើង គឺ​ផ្ដោត​សំខាន់​លើ​ការផ្តល់​ល្បឿន តាម​តម្រូវការ​របស់​អតិថិជន ក្នុងការ​រស់នៅ​ប្រកបដោយ​ភាពទាន់សម័យ​របស់​ពួកគេ ដែល​មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ថ្ងៃស្អែក បន្តទៀត​ដែរ​»​។​


 
​សម្រាប់​លោក Ian Watson ស្រប​ពេលដែល​ពានរង្វាន់ Ookla ថ្ងៃនេះ បានទទួល​ស្គា​ល់ពី​ភាពជោគជ័យ​របស់​Cellcard លើ​បច្ចេកវិទ្យា 4G ល្បឿន​អ៊ីនធឺណិត​នេះ គឺ​ពិតជា​ការវាស់វែង​ដ៏​សំខាន់ សម្រាប់​បច្ចេកវិទ្យា 5G និង​ល្បឿន​របស់​វា​។ លោក​បន្តថា​៖«Ookla បាននិងកំពុង​តាមដាន​ការដាក់​ដំណើរការ​បច្ចេកវិទ្យា 5G នៅតាម​បណ្តា​ទីក្រុង​នានា និង​នៅ​ប្រទេស​ទូទាំង​សកលលោក ដូចជា​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ស្វី​ស និង​វៀតណាម​»​។​
 
​លោក​បន្ថែមទៀតថា​៖«​ពួកយើង ទន្ទឹង​មើល​ការដាក់បញ្ចូល​ប្រទេស​កម្ពុជា ទៅក្នុង​បញ្ជី​វាស់វែង​ទាំងនោះ នៅ​ដើម​ឆ្នាំក្រោយ ហើយ​ពួកយើង ក៏​រំពឹងថា នឹងមាន​ប្រជាជន​ជាច្រើន ដែល​ប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​ដែល​អាច​ទ្រទ្រង់​បច្ចេកវិទ្យា 5G បាន​»​។​
 
​លោក Watson បាន​និយាយថា ក្រុមហ៊ុន Cellcard នឹង​បន្ត​វិនិយោគ​បន្ថែម លើ​បច្ចេកវិទ្យា 4G ឲ្យ​បាន​ទូ​ទាំ​ប្រទេស ដើម្បី​ពង្រឹង​បន្ថែម​លើ​សេវា​គ្របដណ្តប់​ទាំង​ក្នុងផ្ទះ អគារ ផ្លូវ​សំខាន់ៗ និង​ទីប្រជុំជន​។ ទោះជា​យ៉ាងនេះ​ក្តី Cellcard ក៏​កំពុង​ធ្វើ​ផែនការ ផ្តល់ជូន​គម្រោង​បន្ថែម សម្រាប់ 5G នៅតាម​បណ្តា​ទីក្រុង​សំខាន់ៗ សម្រាប់​ទាំង​អតិថិជន ក៏ដូចជា​សហគ្រាស​។​


 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ ក្រុមហ៊ុន Cellcard បាន​បង្ហាញថា តើ​អនាគត​ដ៏​ខ្លី​នេះ នឹងមាន​រូបរាង​ដូចម្តេច សម្រាប់​អតិថិជន ជាមួយ​ការដាក់​បង្ហាញ​មនុស្ស hologram ដំបូងបង្អស់​នៅ​កម្ពុជា និង​មាតិកា 3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម​។​
 
​កម្មវិធី​នេះ​ត្រូវបាន​ចូលរួម​ដោយ​៖
 
•​ ​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប លោក គិត ម៉េង​
•​ ​ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា លោក ម៉ូ​វ ចរិយា​
•​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សុខ ពុទ្ធិ​វុ​ធ​
•​ ​អតិថិជន​ពាណិជ្ជកម្ម​លំដាប់ VIP របស់​ក្រុមហ៊ុន Cellcard 
•​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។​
 
​ទាញយក​របាយការណ៍​ផ្លូវការ​ពេញលេញ​របស់ Ookla៖ https://www.speedtest.net/awards/cambodia/


 
​អំពី​ពានរង្វាន់ Speedtest៖
 
Ookla «​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​»
 
​របាយការណ៍​ផ្លូវការ​បង្ហាញថា ពិន្ទុ​ល្បឿន​របស់ Cellcard សម្រាប់​ត្រីមាស​ទី​១ និង​ទី​២ នៅ​ឆ្នាំ​២០១៩ គឺ 17.51​។  ពិន្ទុ​រួម​នៃ​ល្បឿន​បញ្ចូល ទាំង​ការ​លើ​ល្បឿន នៃ​ការទាញយក​18.99 Mbps និង​ល្បឿន​ផ្ទុក​ជា​មធ្យម 14.02 Mbps លើ​ឧបករណ៍ ដែលមាន​សមត្ថភាព​លើ​បច្ចេកវិទ្យា LTE​។​
 
​ពិន្ទុ​របស់​ល្បឿន Cellcard គឺ 17.51 ដែល​ឈ្នះ​ដាច់​ដៃគូ​ប្រកួតប្រជែង​៖
 
•​ ​Smart: 11.36
•​ ​Yes: 7.66
•​ ​Metfone: 3.46
 
​របាយការណ៍​ពេញ មាននៅ​៖ https://www.speedtest.net/awards/cambodia/ ។​
 
​តារាង​ពានរង្វាន់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ Cellcard ចាប់តាំងពី​ការដាក់ឱ្យ​ប្រើប្រាស់ បច្ចេកវិទ្យា 4G LTE ពី​ឆ្នាំ 2017 រួមមាន​៖ 
​កក្កដា 2019​ ​ពានរង្វាន់ បណ្តាញ​ទំនាក់ទំនង​ទូរស័ព្ទ​ចល័ត ដែល​លឿន​ជាងគេ​បំផុត នៅ​កម្ពុជា ពី​Ookla ពី​អំឡុង​ខែមករា ដល់ មិថុនា ឆ្នាំ​២០១៩​។​
​ឧសភា 2019​ ​ពានរង្វាន់ អ្នកផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ល្អ​ជាងគេ ដោយ International Finance
​ពានរង្វាន់ The Best Emerging Market Operator ដែល​ផ្តល់ជូន​ដោយ​ទូរគមនាគមន៍​អាស៊ី​
​កុម្ភៈ 2019 
 
​ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត​ផ្តល់ជូន​ដោយ​ស្ថាប័ន Ookla  សម្រាប់​ខែ កក្កដា​ដល់​ខែធ្នូ 2018 
 
«​បទពិសោធន៍​នាំមុខគេ​លើ​ល្បឿន​ទាញយក និង​ល្បឿន​អាប់​ឡូត​» ពី Opensignal  សម្រាប់​ខែតុលា​ដល់​ខែធ្នូ 2018
 
​មករា 2019 ​ពានរង្វាន់ Cambodia’s Best Brand Award ពី CMO Asia
​ធ្នូ 2018​ ​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​លូតលាស់​លឿន​បំផុត ពី Global Banking &Finance Review
​ពានរង្វាន់​អ្នកផ្តល់​បណ្តាញទូរស័ព្ទ​ដែល​គួរ​ទុកចិត្ត​បំផុត​ក្នុងប្រទេស​កម្ពុជា ពី IDG ASEAN
​វិច្ឆិកា 2018​ ​ទូរគមនាគមន៍​ដ៏​គួរ​ទុកចិត្ត​បំផុត​ឆ្នាំ 2018 ក្នុងប្រទេស​កម្ពុជា ពី Global Brands Magazine
​កញ្ញា 2018​ ​ពានរង្វាន់  People’s Choice Award  ពី​បច្ចេកវិទ្យា 5G  អាស៊ី (​ប្រចាំឆ្នាំ CXO Operator)
​កក្កដា 2018 ​ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត​ផ្តល់ជូន​ដោយ​ស្ថាប័ន Ookla  សម្រាប់​ខែ មករា ដល់​ខែមិថុនា 2018
​មេសា 2018​ ​ពានរង្វាន់​បណ្តាញទូរស័ព្ទ​ដែល​លឿន​បំផុត​ផ្តល់ជូន​ដោយ​ស្ថាប័ន Ookla  សម្រាប់​ខែ 
​កក្កដា ដល់​ខែធ្នូ 2017 កុម្ភៈ 2018​ ​4G ល្បឿន​ទាញយក 3G​ល្បឿន​ទាញយក ល្បឿន​ទាញយក​សរុប​និង 3G Latency ពី​
OpenSignal សម្រាប់​អំឡុងពេល​ខែតុលា​ដល់​ធ្នូ 2017 ខែ តុលា​ដល់​ខែធ្នូ​
 
​កក្កដា 2017 ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដែល​ទុកចិត្ត​បំផុត​របស់​កម្ពុជា​ដោយ​IDG ASEAN​
​មេសា  2017 ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​ពី Ookla​សម្រាប់​អំឡុង​ខែមករា​ដល់​មិថុនា 2017
 
​អំពី Ookla
 
Ookla ដែលជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ Speedtest គឺជា​អ្នក​នាំមុខគេ ក្នុងការ​ធ្វើតេស្ត និង​វិភាគ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ត្រូវបាន​ប្រើប្រាស់​ជាង 20 ពាន់​លាន​ដង នៅ​ទូទាំង​ពិភពលោក Speedtest by Ookla គឺជា​វិធី​ត្រឹមត្រូវ​បំផុត ក្នុង​ការវាស់ស្ទង់​លើ​បណ្តាញ​អ៊ីនធឺណិត​។ Speedtest ផ្តល់ជូន​អ្នក​ដែលមាន​ការយល់ឃើញ​ឯករាជ្យ អំពី​ល្បឿន និង​គុណភាព នៃ​ការតភ្ជាប់​អ៊ីនធឺណិត និង​ចល័ត​ថេរ​។ ទាំងនេះ ផ្តល់ឱ្យ​អតិថិជន​នូវ​ព័ត៌មាន ដែល​ពួកគេ​ត្រូវការ ដើម្បី​យល់ និង​ដោះស្រាយ​បញ្ហា​បទពិសោធន៍​អ៊ី​ន​ធឺ​ណិ តរបស់​ពួកគេ​។ Ookla ផ្លាស់ប្តូរ​ការធ្វើ​តេស្ត​ពិភពលោក​រាប់ពាន់​លាន​ទាំងនេះ​ឱ្យទៅជា​ឧបករណ៍​ស្រាវជ្រាវ​សំខាន់ៗ​។ ផលិតផល​ស្នូល​របស់​ក្រុមហ៊ុន​គឺ Speedtest Intelligence ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ ISPs ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នានា សាកលវិទ្យាល័យ និង ភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ជឿជាក់​លើ​ការប្តេជ្ញាចិត្ត​របស់ Ookla ចំពោះ​គុណភាព​និង​អ​ព្យា​ក្រិ​ត្យ​។ ដោយមាន​ទីស្នាក់ការ​ក​ណ្តា​ល នៅ​ទីក្រុង​ស៊ីថ​ល រដ្ឋធានី​វ៉ាស៊ីនតោន និង​ការិយាល័យ​បន្ថែមទៀត នៅ​ទីក្រុង Dublin ប្រទេស​អៀក​ឡង់ Ookla បានផ្តល់​ការយល់ដឹង​ទូលំទូលាយ​ទៅ​ពិភពលោក ទៅក្នុង​វិស័យ​ទូរគមនាគមន៍​ចាប់តាំងពី​ឆ្នាំ 2006 ។​
 
​ចូល​អាន​របាយការណ៍​ពេញ https://www.speedtest.net/awards/cambodia/




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com