អត្ថបទពាណិជ្ជកម្ម
តោះ​! ចូលរួម​ទស្សនា​ដោយផ្ទាល់ ជាមួយ​កំពូល​ព្រឹត្តិការ​ណ៌ vivo S1 Concert ទាំងអស់គ្នា
17, Jul 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
នៅសល់​រយៈពេល​តែ ៣ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹង​សម្ពោធ​ជា​ផ្លូវការ នូវ​ម៉ូ​ឌែ​ល​ថ្មី​ត្រកូល​S គឺ vivo S1 ក្នុង​កំពូល​ព្រឹត្តិការណ៍​នៃ​ការប្រគំ​តន្ត្រី vivo S1 Concert ។ កម្មវិធី​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ នេះ​។
 
​សម្រាប់​កំពូល​ព្រឹត្តិការណ៍​នៃ​ការប្រគំ​តន្ត្រី vivo S1 Concert​នេះ នឹងមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ជាច្រើន ដូចជា លោក ខេមរៈ សិរីមន្ត​, កញ្ញា សុខ ពិសី​, កញ្ញា ឡូ​រ៉ា ម៉ម​, លោក ហ្សូ​ណូ​, លោក នី រតនា និង​តារាចម្រៀង​វ័យក្មេង​ពីររូប​ទៀត គឺ​ពេជ្រ ថៃ និង​សុខ សុជាតា​។ ក្នុងនោះ ក៏មាន​ការចូលរួម​ពី​តារា​កិត្តិយស​ជាច្រើនរូប​ផ្សេងទៀត ដូចជា លោក Tena, លោក Yaro និង​កញ្ញា Daa Dao ផងដែរ​។​


 
​សូម​បងប្អូន​កុំ​ភ្លេច​ចូលរួម​ទស្សនា​ដោយផ្ទាល់​ទាំងអស់គ្នា នៅវេលា​ម៉ោង​៧​យប់ តទៅ នៅ​ស្ទូ​ឌី​យោ ទូរទស្សន៍​ហង្ស​មាស HDTV (​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ទី​២)​។ ចំពោះ​ព្រឹត្តិការណ៍ vivo S1 Concert នេះ មាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង​៨​យប់ រហូតដល់​ចប់​កម្មវិធី​។​
 
​ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ vivo S1:
 
-   មាន​រូបរាង​បែប Gradient 
-    មាន​អេក្រង់​ជា​ប្រភេទ​ឆក បែប​តំណក់ទឹក ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ   រូបភាព​បាន​ក្នុង​កម្រិត 1080*2340 FHD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាងមុខ និង​មាន​កម្រិត Aspect Ratio 19.5:9​។​
-    ដំណើរការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9​។​
-    ដំណើរការ​ដោយ​ប្រព​ន្ធ័ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz​។​
-    ដំណើរការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G​។​
-    មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB​។​
-    កាមេរ៉ា​ក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP ។​
-    ប្រព័ន្ធ​សុវត្ថិភាព​: បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​នៅលើ​អេក្រង់ + ស្កេ​ន​មុខ​។​
-     មាន​កម្លាំង​ថ្ម 4500 mAh​។​
 
​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់ vivo ដែលមាន​ចំណាប់អារម្មណ៍​លើ​ម៉ូ​ឌែ​ល vivo S1 អាច​ត្រៀម​ចាប់ពីពេលនេះ​បាន​។ ក្រុមហ៊ុន vivo នឹង​នាំ​ម៉ូ​ឌែ​ល​នេះ ចូលទៅក្នុង​ទីផ្សារ​ក្នុងពេល​ឆាប់ៗ ជាមួយនឹង​ជម្រើស​ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ (Skyline Blue) និង ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com