អត្ថបទពាណិជ្ជកម្ម
Havas Socialyse បង្កើត​ឲ្យ​មាន​ជំនួប​រវាង Facebook, Google និង InMobi ជា​លើកដំបូង​សម្រាប់​សហគមន៍​អាជីវកម្ម​នៅ​កម្ពុជា​
17, Jul 2019 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
ទីផ្សារ​ឌីជីថល កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា និង​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត​ល្បីៗ​ជាច្រើន នៅ​ពាសពេញ​សកលលោក​។ ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា មាន​ដល់​ទៅ​ជាង 75% ហើយ​តាមរយៈ​តួលេខ ក្រុមហ៊ុន Havas Socialyse Cambodia ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា យល់ឃើញថា វា​ជា​ពេលវេលា​ដ៏​ល្អ​ត្រឹមត្រូវ និង​សមស្រប​បំផុត ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ ដ៏​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​អាជីវកម្ម​។ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បណ្តាញ​សកល​ទាំងអស់ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល ឲ្យ​មានការ​ជួបជុំគ្នា រវាង​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​ទាំង 3 នៅ​កម្ពុជា​នាពេលនេះ​។​
 
​លោក Benjamin Houghton ប្រធាន​ក្រុមហ៊ុន Socialyse Cambodia បាន​កត់សម្គាល់ថា ប្រជាជន​កម្ពុជា ចូលចិត្ត​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ហើយ​ពួកគេ​ក៏​ចូលចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ​។ តាម​ការសង្កេត​របស់​លោក Benjamin Houghton ចំនួន​ប្រជាជន​ជាង​ពាក់​ក​ហើយ​ប្រជាជន​កម្ពុជា ក៏មាន​ការបើកចំហ​យ៉ាង​ទូលំទូលាយ ចំពោះ​ការធ្វើ​អន្តរ​កម្ម​ជាមួយ​ម៉ាក (Brand) ផងដែរ​។ 
 
​លោក​ក៏បាន​បញ្ជាក់ទៀតថា​៖«​ទោះជា​យ៉ាងណាក៏ដោយ យើង​សង្កេតឃើញថា ក្រុមហ៊ុន​ជាច្រើន នៅតែ​មិនទាន់​បានដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នៅឡើយ ថា​តើ​យុទ្ធសាស្ត្រ​ឌីជីថល អាចជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ រីកចម្រើន​យ៉ាង​ឆាប់រ​ហ័យ​បាន​យ៉ាងដូចម្តេច​? ហេតុនេះហើយ បានជា​យើង​សម្រេច​រៀបចំ​សិក្ខាសាលា ដ៏​មាន​សារសំខាន់​នេះ​ឡើង​។ នៅពេលដែល​យើង បាន​ទាក់ទង​ទៅកាន់​ដៃគូ​របស់​យើង ដែលមាន​ដូចជា​ក្រុមហ៊ុន Facebook, Google និង InMobi ពួកគេ​ទាំងអស់គ្នា បាន​ឆ្លើយតប​ដោយ​សេចក្តី​រីករាយ​ថា ពួកគេ​នឹង​មកកាន់​ប្រទេស​កម្ពុជា​»​។​
 
​សូម​ស្វែងយល់​អំពី​អ្វីដែល Facebook, Google, InMobi និង Socialyse ចង់​និយាយ​ពី​កម្ពុជា​៖









​អំពី​ក្រុមហ៊ុន Havas Socialyse Cambodia
 
Socialyse ជា​ក្រុមហ៊ុន​ឌីជីថល​មួយ​ដ៏​ធំ ដែលជា​សមាជិក​របស់​ក្រុមហ៊ុន Havas Group ដែល​កំពុងធ្វើការ នៅតាម​បណ្តា​ការិយាល័យ​ចំនួន ៣៩ និង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន ៨០​។ ជាមួយនឹង​ការផ្តល់ជូន​នូវ​សេវាកម្ម​ផ្នែក​ឌីជីថល ៣៦០ ដឺ​ក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំ​ដោយ​អ្នកជំនាញ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងស្រុក​។ ក្រុមហ៊ុន​នេះ នឹង​បន្ត​ខិតខំ​បង្កើន​លទ្ធភាព​របស់ខ្លួន​បន្ថែមទៀត ដើម្បី​សហការ​ជាមួយ​ដៃគូ​សកល របស់​ក្រុមហ៊ុន Havas និង Vivendi Group ដែល​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Gameloft, Ekino និង Universal Music ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com