ជាតិ
រថយន្ត​កែច្នៃ និង​រថយន្ត​ដឹកអុស បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៧​នាក់​របួស​
18, Jul 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ មុខ​វិមាន​ឈ្នះ​ឈ្នះ នា​វេលា​ថ្ងៃត្រង់​ទី​១៨ ខែកក្កដា នេះ បាន​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៧​នាក់​របួស​។ នេះ​បើតាម​របាយការណ៍​បឋម​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

 
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកអុស  ស្លាក​លេខ​តាកែវ និង​រថយន្ត​កែច្នៃ​ដែលគ្មានស្លាក​លេខ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។ ករណីនេះ បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់ ដែល​ស្ថិតនៅលើ​រថយន្ត​នីមួយៗ​។ មនុស្ស​៧​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​ក្នុងនោះ​មាន​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់​។​
 
​អ្នកបើករថយន្ត​ដឹកអុស បាន​រត់គេចខ្លួន​។ នេះ​បើតាម​របាយការណ៍​នគ​របាល​រាជធានី​ភ្នំពេញ​៕
 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com