Cambodianess
អត្ថបទពាណិជ្ជកម្ម
ការតាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ SME EXPO ដ៏​ធំ​អស្ចារ្យ​ប្រចាំ​២០១៩ នឹង​បង្ហាញខ្លួន​ជា​លើក​ទី​២ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​
19, Jul 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ SME Expo គឺជា​ការតាំងពិព័រណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំឆ្នាំ ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធន​តូច និង​មធ្យម​ជាច្រើន​។ ពិព័រណ៍​នេះ នឹង​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត សម្រាប់​រដូវ​កាល​ទី​២ នៅក្នុង​ឆ្នាំ​២០១៩​នេះ នៅ​ថ្ងៃទី ២០ និង​ទី​២១ ខែកក្កដា​នេះ នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ ជាន់​ទី​៣​។ ពិព័រណ៍​នេះ ត្រូវគេ​រំពឹងថា​មាន​អ្នកចូលរួម ប្រមាណ​ជា​៤,០០០​នាក់ និង​ដៃគូ​សហការ​តាំងពិព័រណ៍​រាប់រយ​នាក់​ផងដែរ​។​
 
​គួរ​រំឭក​ផងដែរ​ថា កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស ក៏មាន​ការតាំង​បង្ហាញ​ផលិតផល ដែល​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ ដែល​កំពុង​តែមាន​វត្ត​មាន​ក្នុង​ទីផ្សារ​ដូចជា​៖
Gingseng, Soymilk, Collagen and Chocostick អមដោយ​ការដាក់​សម្ពោធ​ផ្លូវការ​ផលិតផល Miracle K-foods ថ្មី​ផងដែរ ក្នុងនោះ​រួមមាន​៖ Yuza, Sweet Potato Caramel, Baby snacks, Omija និង​ភេសជ្ជៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​


 
​លោកស្រី Chae Eun Kim ដែលជា​អ្នកគ្រប់គ្រង​ទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា លោកស្រី​ពិតជា​មាន​មោទនភាព​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ខ្លាំងណាស់​។ សម្រាប់​លោកស្រី អាហារ​កូរ៉េ គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​សុខភាព​។  លោកស្រី Chae Eun Kim បន្តថា​៖«​ហើយ​យើងទាំងអស់គ្នា ពិតជា​ចង់​ណែនាំ​អាហារ​ដែល​ល្អ​បំផុត​ទាំងនោះ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុងតែ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ទាំង​វិស័យ​ឧស្សាហ៍កម្ម​ចំណីអាហារ និង​ភេសជ្ជៈ​។ ដូច្នេះ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ទទួលបាន​នូវ​សុខភាព​ល្អ និង​អាច​សាកល្បង​នូវ​អ្វីដែល​ថ្មី​ប្លែក​»​។​
 
​ក្រៅពី​កម្មវិធី​សាក​ភ្លក់​នូវ​ផលិតផល​ដែល​ល្បី និង​មានគុណ​ភាពល្អ​រួចហើយ aT ក៏​នឹង​ផ្តល់ជូន​ឱកាស​ថតរូប​ស្អាតៗ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក នៅឯ​ស្តង់​ដោយផ្ទាល់​ផងដែរ​។ លើសពីនេះទៅទៀត ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​ភ្ញាក់ផ្អើល​នេះ ក៏មាន​កម្មវិធី​សំណួរចម្លើយ សប្បាយៗ​ជាច្រើន ជាមួយនឹង​ឱកាស​ឈ្នះ​នូវ​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សម្បូរបែប​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង ១០​ព្រឹក រហូតដល់​ម៉ោង ៨ យប់​។ ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់ ចូលរួម​ឱ្យបាន​ច្រើន​កុះករ និង​កុំឱ្យ​រំលង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យសោះ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com