អត្ថបទពាណិជ្ជកម្ម
ពិតជា​កក្រើក​ចំពោះ​ព្រឹត្តិការណ៍​សម្ពោធ vivo S1 កាលពី​យប់​ម្សិលមិញ​
21, Jul 2019 , 11:10 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ស្ទុ​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ក្រុមហ៊ុន vivo បានរៀបចំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ទៅលើ​ម៉ូ​ឌែ​ល vivo S1 ដែលជា​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល S ដំបូង​គេ​បង្អស់​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ ជាមួយនឹង​ព្រឹត្តិការ​នៃ​ការប្រគំ​តន្ត្រី vivo S1 Concert​។ សម្រាប់​ព្រឹត្តិការ vivo S1 Concert នេះដែរ​មានការ​ចូលរួម​យ៉ាងច្រើន កុះ​ករពី​សំណាក់​មហាជន និង​ជាពិសេស​ក៏មាន​ការចូលរួម​ពី​តារា​តំណាង របស់​ក្រុមហ៊ុន vivo គឺ​កញ្ញា សុខ ពិសី កញ្ញា ឡូ​រ៉ា ម៉ម តែ​មិនមាន​វត្តមាន​របស់លោក ព្រាប សុវត្ថិ នោះទេ​ព្រោះតែ គាត់​ជាប់​ធុរៈ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បាន​ចេញ​វី​ឌី​អូ សូម​អភ័យទោស សម្រាប់​ការខកខាន​មិនបាន ចូលរួម​និង​សូម​អបអរសាទរ ដល់​ការសម្ពោធ​ម៉ូ​ឌែ​ល vivo S1 ឲ្យ​មាន​ជោគជ័យ​ក្នុង​ការលក់​ផងដែរ​។​

​មិនតែប៉ុណ្ណោះ​ក៏បាន​ឃើញ​មាន​វត្តមាន​ចូល​រូ​ម​ដោយ​តារា​ល្បី​មួយចំនួនទៀត​ចូលរួម​ផងដែរ​គឺ​លោក ខេមរៈ សិរីមន្ត លោក ហ្សូ​ណូ លោក នី រតនា ហើយ​និង​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំង​មានការ​ចូលរួម​ពី​សំណាក់​តារា​កិត្តិយស​ជាច្រើន​ដួង​ផ្សេងទៀត​ដូចជា លោក យ៉ា​រ៉ូ និង​កញ្ញា Daa Dao​។ 
 
​ស្មា​ត​ហ្វូ​ន vivo S1 នេះដែរ​ត្រូវបាន​ប្រកាស​នៅក្នុង​ថ្ងៃ​សម្ពោធ​នេះ​ជាមួយនឹង​កញ្ចប់​តម្លៃ​ត្រឹម ២៩៩​ដុល្លារ តែប៉ុណ្ណោះ​។ វា​ជាត​ម្លៃ​មួយ​ដ៏​ស័ក្ដិសម​ដែល​មិន​ខ្ពស់​ពេក ហើយក៏​មិន​ទាប​ពេក​ដែរ​។ សម្រាប់​មិត្តៗ​យុវវ័យ​ប្រហែលជា​មិន​មើលរំលង​ចំពោះ​ម៉ូ​ឌែ​ល vivo S1 នេះ​ទេ​។ បើ​និយាយ​ពី​ការ​រចនា​ទៅលើ S1 នេះ​វិញ​គឺ​សុទ្ធសឹង​តែមាន​ភាព​ឆ្នៃប្រឌិត​ខ្ពស់​។​


 
​ទាំងនេះ​ជា​លក្ខណៈសម្បត្តិ​មួយចំនួន​របស់ vivo S1៖
- មាន​រូបរាង​បែប Gradient
- មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់ទឹក ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080×2340 FHD+ លាតសន្ធឹង​ប្រមាណ ៩០​ភាគរយ នៃ​ផ្ទៃ​ខាងមុខ និង​មាន​កម្រិត Aspect Ratio 19.5:9
- ដំណើរការ​ដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9
- ដំណើរការ​ដោយ​ប្រព​ន្ធ័ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz
- ដំណើរការ​ស៊ីម​កាត​បាន​ពីរ + ទ្រទ្រង់ 4G
- មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB
- កាមេរ៉ា​ក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP
- ប្រព័ន្ធ​សុវត្ថិភាព​: បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​នៅលើ​អេក្រង់ + ស្កេ​ន​មុខ​
- មាន​កម្លាំង​ថ្ម 4500 mAh  
- មាន​ជម្រើស​ពណ៌​ថ្មី 2 ពណ៌​គឺ ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ (Skyline Blue) និង​ពណ៌​ខ្មៅ​បែក​ស្វាយ (Diamond Black)
​ជាមួយនឹង​គ្នា​នេះដែរ ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1 នេះ​គឺ​ត្រូវបាន​បើក​ឲ្យ​ធ្វើ​កុម្មង់​ចាប់ពី​ថ្ងៃទី​២១ នេះ​តទៅ​រហូតដល់​ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ​២០១៩ ។ 
 
​សម្រាប់​កម្មវិធី​នៃ​ការ Pre-Order នៅ​ថ្ងៃទី​២១ នេះដែរ​នឹងធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ផ្ទាល់​ដី Center Court ជិត Brown  Coffee ដែល​ធ្វើឡើង​ចាប់ពី​ម៉ោង​១០ ព្រឹក រហូតដល់​ម៉ោង​១០ យប់​។ មិនតែប៉ុណ្ណោះ​ព្រមទាំង​មានការ​ចូលរួម​ដោយ​តារាចម្រៀង Original Song លោក ថេ​នា និង​តារា​សម្តែង​លោក យ៉ា​រ៉ូ និង​កញ្ញា ដា​ដាវ​។ សម្រាប់​អ្នក​ដែល​ធ្វើការ​កុម្ម៉ង់​ទុក​មុន Vivo S1 លោក​អ្នកនឹង​ទទួលបាន​នូវ​កាដូ​បន្ថែម កែវពង្រីក​មើល Video លើ​ទូរ​សព្ទ័​ដៃ Sim Smart ដែលមាន​តម្លៃ ៥៤​ដុល្លារ ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង​១២ សប្តាហ៍​ចាប់ពី​ថ្ងៃទី​២១ រហូត​ទៅដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​។​
 
   ចំពោះ​អ្នក​ដែល​បានមក​ធ្វើការ​កុម្ម៉ង់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន vivo S1 ផ្ទាល់​នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ លោកអ្នក​នឹងមាន​ឱកាស​ពិសេស​បន្ថែម​លើសពីនេះទៅទៀត​ជាមួយនឹង​ការទទួលបាន​នូវ​ការចាប់​ឆ្នោត​ផ្សងសំណាង​១ សន្លឹក​ដែលមាន​ឱកាស​ឈ្នះ​១០០% រួមមាន​ដូចជា​៖
- ទូទឹកកក​
- កាស ប្ល៊ូ​ធូ​
- ម៉ាស៊ីន​គាប​ផ្លែឈើ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​...!
 
​រួសរាន់​ឡើង​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទៅលើ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ធ្វើការ​កុម្ម៉ង់​ស្មា​ត​ហ្វូ​ន vivo S1 ឥឡូវនេះ​លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ពី vivo​។ ប្រញាប់​ឡើង​សំណាង​នឹង​អាច​ក្លាយជា​របស់​អ្នក​!!
 



































© រក្សាសិទ្ធិដោយ thmeythmey.com