ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Reitman របស់​កាណាដា នឹង​បង្កើន​ការទិញ​សម្លៀកបំពាក់​ពី​កម្ពុជា​ដល់​តម្លៃ ៩១​លាន​ដុល្លារ
21, Jul 2019 , 3:59 pm        
រូបភាព
​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Reitman's Global Sourcing on Garment របស់​កាណាដា គ្រោង​នឹង​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា ក្នុងតម្លៃ​ជាង ៩១​លាន​ដុល្លារ​អាមេរិក នា​ឆ្នាំ​២០១៩-២០២០​។

 
​ការបង្កើន​ការទិញ​ផលិតផល​កាត់ដេរ​នេះ ត្រូវបាន​អះអាង​ក្នុងជំនួប​រវាង លោក ឱក ប៊ុង រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម និង​លោក​ហ្គា​រី រ៉ូ​ស (Gary Ross) ប្រធាន​ក្រុមហ៊ុន Reitman កាលពី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា ក្រុមហ៊ុន Reitman ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់​ដ៏​ធំ​របស់​កាណាដា ដែល​បានធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​តាំងពី​ឆ្នាំ​២០០២ ហើយ​កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​ទិញ​ផលិតផល​នេះ​ក្នុងតម្លៃ​ជាង ៦៦​លាន​ដុល្លារ​។ 
 
​បើតាម​របាយការណ៍រ​បស់​ធនាគារជាតិ ក្នុង​ឆ្នាំ ២០១៨ កន្លងមក កម្ពុជា​បាន​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ទំហំ​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ ដែល​កើនឡើង ២៤​ភាគរយ​៕ 

Tag:
 Reitman
  កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com