ជាតិ
មន្ត្រី​អង្គការ រដ្ឋាភិបាល និង​សារព័ត៌មាន​ជជែក​គ្នា​រឿង​បរិស្ថាន​ក្រោម​គម្រោង CFI
21, Jul 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​អាជីព​ចំនួន​៨​នាក់​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​សរសេរ​ព័ត៌មាន​បរិស្ថាន។​ វគ្គនេះ​​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​២០-២១ ខែកក្កដា​ឆ្នាំ​២០១៩ នៅក្នុង​ក្រុមហ៊ុន​រថយន្ត Mercedes-Benz ស្ថិតនៅតាម​បណ្តោយ​មហាវិថី ៦០​ម៉ែត្រ​។ ទី​ភ្នា​ក់​ព័ត៌មាន​បារាំង CFI សហការ​ជាមួយ​សារព័ត៌មាន Thmeythmey (​ថ្មីៗ​)  បាន​សម្រិតសម្រាំង​ជ្រើសរើស​អ្នកសារព័ត៌មាន​អាជីព​ដែលមាន​ពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​ទាំង​៨​នាក់ ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្រោម​គម្រោងការ​អភិវឌ្ឍន៍​ផ្នែក​ព័ត៌មាន​តំបន់​មេគង្គ​ដោយ​ចីរភាព (Mekong: Sustainable News)​។ អ្នកសារព័ត៌មាន​ទាំង​៨​នាក់​នេះ បាន​ទទួលបាន​ចំណេះដឹង​ផ្នែក​បរិស្ថាន​បែប​វិទ្យាសាស្ត្រ​ពី​អ្នកជំនាញ​មកពី​អង្គការក្រៅរដ្ឋាភិបាល ពី​ក្រសួងបរិស្ថាន និង​ចំណេះដឹង​វិធីសាស្ត្រ​បង្រៀន (​គរុកោសល្យ​បង្រៀន​) ពី​សាស្ត្រាចារ្យ​ជនជាតិ​បារាំង​។ ខាងក្រោម​នេះ គឺជា​សកម្មភាព​វគ្គប​ណ្តុះ​បណ្តាល​នាពេល​កន្លងមក​។



សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖ 




 

























 

Tag:
 CFI
© រក្សាសិទ្ធិដោយ thmeythmey.com