ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​កសិករ​ទាន់ពេលវេលា នៅ​តំបន់​រាំងស្ងួត​
21, Jul 2019 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈដែល​ស្រែ​រាប់ម៉ឺន​ហិកតា​កំពុង​ជួប​គ្រោះរាំងស្ងួត លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានស្នើ​ដល់​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​កសិករ​ឲ្យ​បាន​ទាន់ពេលវេលា ទៅតាម​តំបន់​ដែល​កំពុង​ប្រឈម​បញ្ហា​នេះ​។​



​ការ​អំពាវ​នេះ​ត្រូវបាន​ធ្វើឡើង​នាពេល​ដែល​លោក វេ​ង សាខុន និង​សហការី ចុះ​បំព​ញ​បេសកកម្ម​រយៈពេល​ពីរ​ថ្ងៃ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដើម្បី​ពិនិត្យ​ផ្នែក​កសិកម្ម និង​បញ្ហា​គ្រោះរាំងស្ងួត​នៅ​តំបន់​ទាំងនោះ​។ 
 
​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន បានបញ្ជាក់​ដូច្នេះ​ថា​«​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​នេះ លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ជួយ​ប្រជាកសិករ​ឲ្យ​បាន​ទាន់ពេលវេលា នៅ​តំបន់​ដែល​កំពុង​ប្រឈម​គ្រោះរាំងស្ងួត​»​។​
 
​ក្រៅពី​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​សង្គ្រោះ​ស្រូវ​របស់​កសិករ លោក វេ​ង សាខុន បាន​បញ្ជា​ឲ្យ​អង្គភាព​ក្រោម​ឱវាទ​លោក​ផ្ទាល់ ត្រូវ​តាមដាន​បញ្ហា​គ្រោះរាំងស្ងួត​នេះ​ឲ្យ​បាន​ដិតដល់ និង​ត្រូវ​ជួយ​ផ្នែក​គ្រឿងយន្ត ពូជស្រូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្ដារ​ដំណាំ​ស្រូវ​ឡើងវិញ​នៅពេល​មាន​ភ្លៀវ​៕

Tag:
 កសិកម្ម​
  វេ​ង សាខុន​
  រាំងស្ងួត ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com