ម្ចាស់​ផ្ទះ​វិសាខា​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-៣ ក្នុងការ​ប្រកួត​ដែលមាន​អ្នកទស្សនា​ជាង​៥០០០​នាក់​
កីឡាជាតិ
ជាតិ
ម្ចាស់​ផ្ទះ​វិសាខា​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-៣ ក្នុងការ​ប្រកួត​ដែលមាន​អ្នកទស្សនា​ជាង​៥០០០​នាក់​
21, Jul 2019 , 10:42 pm        
រូបភាព
ទិដ្ឋភាពនៅកីឡដ្ឋានវិសាខា នាជំនួបជាមួយភ្នំពេញក្រោននៅថ្ងៃទី២១ ខែកក្កដា។ រូបថត Prey Veng FC
ទិដ្ឋភាពនៅកីឡដ្ឋានវិសាខា នាជំនួបជាមួយភ្នំពេញក្រោននៅថ្ងៃទី២១ ខែកក្កដា។ រូបថត Prey Veng FC
ដោយ: ថ្មីៗ
​វិសាខា​ទទួលបាន​កំណត់​ត្រា​ថ្មី​នៅ​កីឡដ្ឋាន​របស់ខ្លួន​ដោយមាន​អ្នកទស្សនា​ផ្ទាល់​ជាង​៥០០០​នាក់ ខណៈ​ពួកគេ​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-៣ សម្រាប់​ជំនួប​សប្តាហ៍​ទី​១៦​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​។ រីឯ​ការប្រកួត​គូ​ផ្សេងទៀត ព្រះខ័ន​រាជ​ស្វាយរៀង​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ដោយបាន​យកឈ្នះ​ភ្ញៀវ​គិរីវង់​សុខ​សែន​ជ័យ ២-១ មុនពេល​ណាហ្គា​វើ​លដ៍ ឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ៣-១ ក្រសួងការពារជាតិ​ស៊ី​កំពង់ចាម ៤-២​។​



អត្ថបទទាក់ទង


​វិសាខា​ឈ្នះ​ភ្នំពេញ​ក្រោ​ន ៤-៣ នៅ​កីឡដ្ឋាន​វិសាខា​
-​វិសាខា ៤៖ Da Cruz Guardiano Eliel ១៨, Ajayi Opeyemi Korede ៤៣,៧៥, ស៊ិន កក្កដា ៨០
-​ភ្នំពេញ​ក្រោ​ន ៣៖ Mustafa Zazai ៥៨, Paulo Victor ៧៤, Dzarma Bata ៩០

​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-១ នៅ​កីឡដ្ឋាន​ស្វាយរៀង​
-​ព្រះខ័ន​រាជ​ស្វាយរៀង ២៖ Gisung Yeong ៤៥, សារ៉េត គ្រី​យ៉ា ៤៧
-​គិរីវង់​សុខ​សែន​ជ័យ ១៖ ជូ ហាវ ៥៣


​នគរបាលជាតិ​ចាញ់​ណាហ្គា​វើ​លដ៍ ៣-១ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា
-​នគរបាលជាតិ ១៖ មិត្ត សា​ម៉ើ​យ ៣៣
-​ណាហ្គា​វើ​លដ៍ ៣៖ សុះ ស៊ូ​ហា​ណា ២៨, Athuheire Kipson ៤៩, ៧២ (​ប៉េ​ណា​ល់​ទី​)

​កំពង់ចាម​ចាញ់​ក្រសួងការពារជាតិ ៤-២ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
-​កំពង់ចាម ២៖ Osei Tutu Michael ២១, ពៅ​រី មុន្នី​បុត្រា ៤៧
-​ការពារជាតិ ៤៖ Na Hyosung ១៤, Bisan George ៦១, ៦៨, រ៉ឹង ប៊ុន​ហៀ​ង ៨៤​។​




Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com