ជាតិ
តំណាង UN ផ្នែកក​សិ​កម្ម មក​កម្ពុជា ពិភាក្សា​ពី​កសិកម្ម និង សន្តិសុខ​ស្បៀង
23, Jul 2019 , 3:06 pm        
រូបភាព
Gilbert F. Houngbo ប្រធាន IFAD (រូបពី AFP)
Gilbert F. Houngbo ប្រធាន IFAD (រូបពី AFP)
ដោយ: ថ្មីៗ
​លោក Gilbert F. Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៃ​អង្គការ​សហ​ប្រជា​តិ (IFAD) កំពុងមាន​វត្ត​មាននៅ​ក្នុងប្រទេស​ឡាវ​។ ពេល​បញ្ចប់​ទស្សនកិច្ច​នៅ​ឡាវ លោក នឹង​បន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។


 
​បើតាម​ការចុះផ្សាយ​លើ​គេហទំព័រ Devdiscourse ទស្សនកិច្ច​របស់លោក Gilbert ក្នុងប្រទេស​ទាំងពីរ​នេះ គឺ​ផ្តោតលើ​ការលើកកម្ពស់​វិស័យ​កសិកម្ម អាហារូបត្ថម្ភ និង សន្តិសុខ​ស្បៀង​។ ក្រៅពីនេះ លោក Gilbert ក៏​នឹង​ផ្តោតលើ​ការបង្កើន​ការងារ និង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ផដែរ​។ 
 
​សម្រាប់​ដំណើ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រធាន IFAD  នឹង​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ដោយ​រួមទាំង​តំណាង​នានា​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ផងដែរ​។​
 
IFAD បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា ចាប់​តាំង​ឆ្នាំ​១៩៩៦​មក ហើយ​បាន​អនុវត្ត​គម្រោង​ចំនួន​៩ ដោយ​វិនិយោគ​ថវិកា​១៥២​លាន​ដុល្លារ និង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​គ្រួសារ​ជាង​១,៣​លាន​។ នេះ​បើតាម Devdiscourse ដដែល​៕ 

Tag:
 UN
  IFAD
  Gilbert
  កសិកម្ម​
  សន្តិសុខ​ស្បៀង​
© រក្សាសិទ្ធិដោយ thmeythmey.com