ជាតិ
សង្គមជាតិ
ក្លិបអូបាម៉ា KTV ដែលបង្កប់គ្រឿងញៀន ត្រូវបិទបណ្តោះអាសន្ន ឯអ្នកពាក់ព័ន្ធ១៤៦នាក់ ភាគច្រើនជាចិន
25, Jul 2019 , 1:49 pm        
រូបភាព
រូបពីលោក ជួន ណារិន្ទ
រូបពីលោក ជួន ណារិន្ទ
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ជនសង្ស័យ មានដល់១៤៦នាក់ (ស្រី៤៣នាក់) ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរនិងសេពគ្រឿងញៀន ក្នុងក្លិបមួយឈ្មោះ អូបាម៉ា KTV ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោង៣ទៀបភ្លឺ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។



លោកស្នងការ បន្តថា ក្នុងចំណោមជនសង្ស័យទាំងនោះ ជនជាតិខ្មែរ មានតែជាង១០នាក់ប៉ុណ្ណោះ ឯក្រៅពីនេះ គឺជាជនជាតិចិនទាំងអស់។ លោក បញ្ជាក់ថា ក្លិបអូបាម៉ា KTV ត្រូវបានសមត្ថកិច្ច បិទជាបណ្តោះអាសន្នហើយ។

លោក លើកឡើងទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំងនោះ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសមត្ថកិច្ច កំពុងពិនិត្យនិងសួរពួកគេ ដើម្បីដឹងថា អ្នកណាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយអ្នកណាមិនជាប់ពាក់ព័ន្ធ។ 

បើតាមលោកស្នងការដដែល សមត្ថកិច្ច បានរឹបអូសរថយន្ត៧គ្រឿង ជ្រុញ៣៥ សម្រាប់ប្រើប្រាស់គ្រឿងញៀន និង ទូរសព្ទមួយចំនួន។ ចំណែកគ្រឿងញៀន លោក បញ្ជាក់ថា មិនទាន់ថ្លឹងនោះទេ។

ការចុះទៅបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ គឺស្ថិតក្រោមការដឹកនាំផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក ជួន ណារិន្ទ ដោយមានការចួលរួមលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ ផងដែរ៕

អត្ថបទទាក់ទង

Tag:
 គួច ចំរើន
  ជួន ណារិន្ទ
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com