ជាតិ
សង្គមជាតិ
សពយោធា២នាក់ក្នុងឧបទ្ទវហេតុបាក់ស្ពាននៅស្ទឹងត្រែង ត្រូវបានរកឃើញហើយ លោក សុខ សុវណ្ណឌី (ឆ្វេង) និង លោក ភីនី ដាលិ
× ភ្នំពេញ៖ សពមន្ដ្រីយោធាវ័យក្មេង២នាក់ ត្រូវបានសមត្ថកិច្ចរកឃើញនៅចំណុចខាងក្រោម កោះទន្សាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦កក្កដានេះ ក្នុងឧបទ្ទវហេតុបាក់ស្ពានឆ្លងកាត់អូរធ្លាក់ចូលក្នុងទឹកដែលមានកម្លាំងគួចខ្លាំងកាលពីថ្ងៃទី២៤កក្កដា ឆ្នាំ២០១៩។ បើតាម លោក ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង កន្លែងរកឃើញសាកសពមន្ត្រីយោធាទាំងពីរនេះ មានចម្ងាយប្រហែល១០គីឡូពីកន្លែងកើតហេតុ។
សពមន្ត្រីទាំង២នាក់នោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាទាញឡើងយកឡើងគោក ដើម្បីបញ្ជូនទៅគ្រួសារសពធ្វើពិធីបុណ្យតាមប្រពៃណី។ នេះបើលោក ម៉ៅ តារាដដែល។
សូមបញ្ជាក់ថា មន្ត្រីយោធាទាំងពីររូបនេះ មានឈ្មោះ សុខ សុវណ្ណឌី និង ភី ណាក់ដាលី ជាមន្ត្រីយោធា បម្រើការងារជួរមុខក្នុងអង្គភាពវរសេនាតូច ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃនៃព្រំដែនកម្ពុជា-ឡាវ។ ពួកគាត់ស្ថិតក្នុងដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺគ្រុនចាញ់ មុនពេលជួបគ្រោះថ្នាក់ដោយចៃដន្យ។
មូលហេតុនៃការបាក់ស្ពាននេះ គឺបណ្តាលមកពីភ្លៀង ធា្លក់ខ្លាំងពេកធ្វើឱ្យច្រោះដីផ្នែកខាងក្រោម ហើយស្របនឹងទម្ងន់ទាំង២នាក់នោះ រួមជាមួយទម្ងន់ម៉ូតូ ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com