ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖«​យើង បន្ត​ពុះពារ​ប្រឆាំង​គ្រឿងញៀន រហូត​បំបាត់​ទាំងស្រុង​ពី​កម្ពុជា​»
26, Jul 2019 , 7:19 pm        
រូបភាព
សម្តេច ស ខេង ចូលរួមដុតបំផ្លាញគ្រឿងញៀននាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
សម្តេច ស ខេង ចូលរួមដុតបំផ្លាញគ្រឿងញៀននាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
ដោយ: ថ្មីៗ
​ទោះ​មួយរយៈ​ចុងក្រោយ​នេះ កម្លាំង​សកម្ម​កិច្ច ហាក់​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្តី តែ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅតែ​យល់ថា មិនទាន់​ឆ្លើយតបបាន​ពេញលេញ​ទៅនឹង​បំណង​របស់​រដ្ឋាភិបាល​និង​ប្រជា​ជល​រដ្ឋ​នោះទេ​។ 


 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក រដ្ឋមន្ត្រី​មហាផ្ទៃ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នៅតែ​បន្ត​ខិតខំ​ពុះពារ​តស៊ូ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នេះ រហូត​ធ្វើ​ឲ្យ​បទល្មើស​គ្រឿងញៀន ត្រូវបាន​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ទាំងស្រុង​ពី​សង្គម​កម្ពុជា នាពេល​អនាគត​»​។​
 
​យ៉ាងណា សម្តេច​រដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​។ សម្តេច គូសបញ្ជាក់ថា តាមរយៈ​សកម្មភាព​ដ៏​ផុសផុល​នេះ កម្លាំង​សមត្ថកិច្ច បាន​ចាប់​មេខ្លោង និង​ជនល្មើស​មួយចំនួនធំ រួមទាំង​រឹបអូស​គ្រឿងញៀន​ជាច្រើន​។​
 
​សម្តេច បាន​ក្រើនរម្លឹក​ពាក្យ​៤​ម៉ាត់​ទៅដល់​មន្ត្រី​និង​កងកម្លាំង គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ កុំ​បន្ធូរដៃ និង​កុំ​ធ្វើ​អន្តរាគមន៍ ក្នុង​បទល្មើស​គ្រឿងញៀន​។ សម្តេច បាន​ជំរុញ​ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​គ្រប់ភាគី​ពាក់ព័ន្ធ ឲ្យ​បន្ត​ចូលរួម​កាន់តែ​សកម្ម ក្នុងការ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញឿ​ន​នៅ​កម្ពុជា​៕ 

Tag:
 ​ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com