កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយ​បរាជ័យ​ជា​លើក​ទី​២ កម្ពុជា​បន្ត​ប៉ះ​ម្ចាស់ផ្ទះ​ថៃ​នៅ​ល្ងាច​នេះ​
01, Aug 2019 , 7:59 am        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុម U15 កម្ពុជា, រូបភាពពី FFC
សកម្មភាពហ្វឹកហាត់របស់ក្រុម U15 កម្ពុជា, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ថៃ សម្រាប់​ជំនួប​លើក​ទី​៣​ពូ​ល B ពានរង្វាន់ AFF U15 Championship 2019 នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ពុធ ទី​១ សីហា​នេះ​។ នៅ​ពូ​ល B នេះដែរ U15 អូស្ត្រាលី​ប៉ះ​ម៉ាឡេស៊ី​នៅ​ម៉ោង​៣​រសៀល រីឯ​ព្រុយ​ណេ​ជួប​ឡាវ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។​

 
​ក្រោយ​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​អូស្ត្រាលី ៣-១ និង​ម៉ាឡេស៊ី ២-០ ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ត្រូវការ​ឈ្នះ​ម្ចាស់ផ្ទះ​ជា​ចាំបាច់​នៅ​ល្ងាច​នេះ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ ប៉ុន្តែ​បើ​ចាញ់​នៅលើ​ក​នេះ កម្ពុជា​នឹង​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត ទោះបី​នៅសល់​ពីរ​ប្រកួត​ទៀត​ក៏ដោយ​។​
 
​កម្ពុជា​អាច​ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅថ្ងៃនេះ ដ្បិត​ពីរ​ប្រកួត​កន្លង​របស់​ម្ចាស់ផ្ទះ​ថៃ គឺ​ពួកគេ​យកឈ្នះ​ទាំងពីរ​ប្រកួត ក្នុងនោះ​យកឈ្នះ​ឡាវ ២-១ នា​ជំនួប​បើកឆាក និង​លត់​ព្រុយ​ណេ ៧-១៕  


Tag:
 បាល់ទាត់​
  AFF U15 Championship
© រក្សាសិទ្ធិដោយ thmeythmey.com