ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​អស់កម្លាំង និង​ងងុយគេង​ពេល​រសៀល អាចមកពី​មូលហេតុ​ទាំងនេះ​
01, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​តែមាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង​ច្រើន​នៅ​ចន្លោះ​ពេលបាយ​ថ្ងៃត្រង់ និង​ម៉ោង​ត្រូវ​ទៅផ្ទះ​ដែរ​ទេ​? កុំ​បារម្ភ​អី រឿងនេះ​មិនមែន​កើតឡើង​តែ​អ្នក​ម្នាក់ឯង​ឡើយ​។



ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​អស់កម្លាំង​នៅពេល​រសៀល បែបនេះ​៖
 
​អាហារ​ថ្ងៃត្រង់​មាន​កាបូ​អ៊ី​ដ្រា​ត​ច្រើន​
 
​ការបន្ថែម​កាបូន​អ៊ី​ដ្រា​ត​មួយចំនួន​ក្នុង​របប​អាហារ​គឺជា​រឿង​សំខាន់​ដើម្បី​ផ្តល់​ថាមពល​ទាំង​កាយ និង​ចិត្ត​។ ប៉ុន្តែ​វា​អាចជា​រឿង​ខុសគ្នា​ដាច់ បើសិនជា​អាហារ​នោះ​មាន​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ពេក ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​កម្លាំង​ទេ តែ​វា​ក៏​អាចធ្វើ​ឲ្យ​អស់កម្លាំង​ខ្លាំង​បានដែរ​។ រឿងនេះ​អាច​ដោយសារតែ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​។ ដូច្នេះ​ដើម្បី​ចៀសវាង​រឿងនេះ អ្នក​អាច​រក​អាហារ​ផ្សេង​ជំនួស​វិញ​ដូចជា ប្រូតេអ៊ីន និង​ខ្លាញ់​ខ្លះ​ផង​។ 
 
​ខ្សោះ​ជាតិ​ទឹក​
 
​រឿង​ដែល​មនុស្ស​យើង​តែងតែ​ភ្លេច​ខ្លាំង​ខណៈពេល​កំពុងតែរ​វល់​នោះ​គឺ​ការ​ញ៉ាំ​ទឹក​។ ចាប់តាំងពី​ខួរក្បាល​ជា​សរីរាង្គ​ដែលមាន​ជាតិ​ទឹក​រហូតដល់ ៧៥​ភាគរយ​មក វា​មិនមាន​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ​ដែល​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង និង​គិត​អី​មិន​ចេញ​ទេ បើសិនជា​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ​នោះ​។ ដូច្នេះ​អ្នក​ត្រូវតែ​ប្រាកដថា បាន​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២​លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​។ 
 
​សីតុណ្ហភាព​ចុះ​ទាប​
 
​ធម្មតា​សីតុណ្ហភាព​ក្នុង​រាងកាយ​នឹង​ចុះ​ទាប​នៅ​ចន្លោះ​ម៉ោង ២ និង ៤​រសៀល ដើម្បី​ជំរុញ​ដល់​រាងកាយ​ផលិត​អ័រម៉ូន Melatonin ដើម្បី​ជួយ​ឲ្យ​ងងុយគេង​។ កាលណា​អ័រម៉ូន​នេះ​មាន​កាន់តែច្រើន អ្នក​នឹងមាន​អារម្មណ៍​ងងុយគេង​។ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​មាន​វិធី​ច្រើនណាស់​ដើម្បី​ការពារ​កុំ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប ដូច​ជាង ងូតទឹក​ក្តៅ ឬ​ដើរ​លឿនៗ​ជាដើម​។ 
 
​អង្គុយ​ជាប់​
 
​និយាយ​ដល់​ការដើរ​លឿនៗ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង​បាន​បើសិនជា​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ ក្រៅពី​អង្គុយ​នៅមុខ​កុំព្យូទ័រ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ភ្នែក​ងាយ​នឹង​អស់កម្លាំង​ណាស់​។ ជា​រៀងរាល់​ម៉ោង យក​ល្អ​គួរតែ​ងើប​ចេញពី​តុ​ដើម្បី​ពុត​ពែន​ខ្លួន​ពីរ​នាទី​អី​ទៅ​ទើប​ជា​រឿង​ល្អ​។ 
 
​គេង​មិនបាន​គ្រប់គ្រាន់​
 
​តើ​អ្នក​កំពុងតែ​មិនអាច​គេង​គ្រប់​ពី ៧ ទៅ​៩​ម៉ោង​មែន​ទេ​? បើសិនជា​ចឹ​ង​មែន វា​ក៏​មិនមាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​បើសិនជា​អ្នក​ចេះតែ​អស់កម្លាំង​នៅពេល​រសៀល​នោះ​។ តាមពិតទៅ មិនមែន​មានតែ​ពេល​រសៀល​ទេ​ដែល​អ្នក​អស់កម្លាំង​ចង់​គេង​នោះ តែ​ពេលវេលា​ពេញ​មួយថ្ងៃ​តែម្តង​។ ករណីបែបនេះ អ្នក​គួរតែ​បណ្តោយ​ខ្លួន​គេង​មួយស្របក់​ពី ១០ ទៅ ៣០​នាទី​អី​ទៅបាន​ហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com