កីឡាជាតិ
ជាតិ
​លោក Luis Fernando Vitorino ថា​ចេញពី​ភ្នំពេញ​ក្រោ​ន តាម​ការសម្រេច​របស់​ក្លិប​
01, Aug 2019 , 11:27 am        
រូបភាព
លោក Luis Fernando Vitorino (កណ្តាល)ថតរូបជាមួយកីឡាករបរទេសរបស់ភ្នំពេញក្រោន
លោក Luis Fernando Vitorino (កណ្តាល)ថតរូបជាមួយកីឡាករបរទេសរបស់ភ្នំពេញក្រោន
ដោយ:
​លោក Luis Fernando Vitorino គ្រូបង្វឹក​អ្នកចាំទី​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយ​ចំណាយពេល​ជាង​១​ឆ្នាំ​នៅទីនេះ​។ គ្រូបង្វឹក​រូបនេះ​បាន​និយាយថា លោក​មាន​មោទកភាព ដែល​បានឃើញ​កីឡាករ​ពីររូប​ក្រោម​ការបង្ហាត់​របស់លោក​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ ហើយ​លោក​ជឿជាក់ថា នឹង​អាច​ត្រឡប់​មកកាន់​កម្ពុជា​ម្តងទៀត​នៅពេល​ណាមួយ​។​

 
​ប្អូនប្រុស​បង្កើត​របស់​លោក Leonrdo Vitorino គឺ​លោក Luis Fernando Vitorino គ្រូបង្វឹក​អ្នកចាំទី បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ការចែក​ផ្លូវ​រវាង​លោក​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០១៩​។ តែ​យ៉ាងណា គេ​មិនទាន់​ឃើញ​សា​ម៉ី​ក្លិប​បង្ហាញ​ពី​ការចាកចេញ​របស់​គ្រូបង្វឹក​រូបនេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​។     
 
​ជាមួយ​សារ​ដែល​គ្មាន​បង្ហាញ​មូលហេតុ​ពី​ការចាកចេញ គ្រូបង្វឹក​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​នៅតែ​មិន​បោះបង់​ការតាំង​ចិត្ត​រប​ស់​ខ្ញុំ នៅតែមាន​ការជឿជាក់​លើ​បាល់ទាត់​នៅទីនេះ អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​នោះ គឺ​លទ្ធផល​ការងារ​របស់ខ្ញុំ​មួយរយៈ​នេះ គឺ​ខ្ញុំ​បានឃើញ​អ្នកចាំទី​២​រូប ដែល​ស្ថិតក្រោម​ការបង្ហាត់​រប​ស់​ខ្ញុំ គឺ​ពួកគាត់​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​ត្រូវបាន​ចាក​ចេញពី PPC FC ពីព្រោះ​ខ្ញុំ​គោរព​តាម​ការសំរេចចិត្ត​រប​ស់​ក្លិប​»​។​
 
​លោក Luis Fernando Vitorino បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៨ ដោយ​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​។ បន្ទាប់មក លោក ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៩ ដែលមាន​លោក Leonardo Vitorino ដែលជា​បងប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ប៉ុន្តែ​លោក Leonardo Vitorino ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​ទាំង​ការប្រកួត​ជើង​ទី​១​មិនទាន់​ចប់​។​
 
​លោក Luis Fernando Vitorino ក៏​ជា​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino នៅ​ឆ្នាំ​២០១៧ ផងដែរ​៕   


លោក Luis Fernando Vitorino


Tag:
 បាល់ទាត់​
  Luis Fernando Vitorino
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com