ជាតិ
សេដ្ឋកិច្ច
ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែកក្កដា ធ្លាក់ចុះជិត២០ភាគរយ
× សៀមរាប៖ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែកក្កដា ឆ្នាំ២០១៩នេះ បានធ្លាក់ចុះជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ នៅថ្ងៃទី១ សីហា ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានចំនួន ១៤៩,២៦៩នាក់ ធ្លាក់ចុះជាង ១៩ភាគរយ រីឯចំណូលរកបាន ៩,៥៨០,៥៩៨ដុល្លារ ធ្លាក់ចុះជិត ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបូកសរុបតួលេខរយៈពេល៧ខែដើម ឆ្នាំ២០១៩នេះដែរ ដែលក្នុងនោះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានចំនួន ១,៣៩៣,៧១២នាក់ ធ្លាក់ចុះជាង៩ភាគរយ ចំណែកចំណូលរកបាន ៦២,៣១០,១៥៩នាក់ ធ្លាក់ចុះជាង១០ភាគរយ។
គ្រឹះស្ថានអង្គរក៏បានបង្ហាញតួលេខប្រាក់ឧបត្ថម្ភដែលដកចូលក្នុងមូលនិធិ គន្ធបុប្ផានារយៈ៧ខែនេះដែរ ដែលសរុបមានចំនួន ២,៧៨៧,៤២៤ដុល្លារ៕
Tag:
ចំណូលអង្គរ
គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com