ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោក បប រស់នៅកម្ពុជាតាំងពី៩៧, លោកថាមានការអភិវឌ្ឍ តែមិនពេញចិត្តបញ្ហាសំរាម និងកាប់ឈើ
× ភ្នំពេញ៖ បទយកការណ៍របស់នាយយ៉ានលើកនេះ និយាយពីការប្រែប្រួលរបស់កម្ពុជា ពីរទស្សវត្សរ៍ចុងក្រោយនេះ។ យ៉ានបានជួបលោក បប ជនជាតិកាណាដា ដែលចូលមករស់នៅកម្ពុជាតាំងពីឆ្នាំ១៩៩៧ ដើម្បីឲ្យលោក បប និយាយពីការអភិវឌ្ឍន៍នៅកម្ពុជា។ ជនជាតិកាណាដារូបនេះ មើលឃើញថា កម្ពុជា ពិសេសរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ការដឹកជញ្ជូន សំណង់អគារខ្ពស់ៗ ប្រព័ន្ធអគ្គិសនី ទឹកស្អាត និងផ្លាស់ប្ដូរមកប្រើទូរសព្ទ អ៊ីនធឺណេតសម្រាប់ទំនាក់ទំនងជាដើម។ តែទន្ទឹមនឹងលើកឡើងពីការអភិវឌ្ឍ លោក បប ហាក់មិនពេញចិត្តទេចំពោះបញ្ហាបរិស្ថាន គឺការកាប់បំផ្លាញព្រៃឈើ និងចោលសំរាមនៅទីសាធារណៈ។
សូមស្ដាប់ការជជែករវាងនាយយ៉ាន និងលោក បប ដូចតទៅនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com