ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់​បារម្ភ​! ព្យាបាល​ការ​រលាក​ភ្នែក​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
13, Aug 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​ភ្នែក​ធម្មតា ឬ​ឈឺភ្នែក​កម្រិត​ស្រាល​អាច​កើតមានឡើង​ដោយសារ​កត្តា​ផ្សេងៗ​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​អា​ការៈឡើង​ក្រហម ឈឺ រមាស់ ហើយ​ងាយ​នឹង​ហូរ​ទឹកភ្នែក​។​


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ក៏​ព្រោះ​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​បំបាត់​អាកា​រៈរ​លាក​ភ្នែក​យ៉ាង​ឆាប់រហ័ស ៖  

១. ដំឡូងបារាំង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ដំឡូងបារាំង​ជា​បន្ទះៗ រួច​ដាក់​ចូលក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល ២ ម៉ោង​។ បន្ទាប់មក​សឹម​យក​ដំឡូងបារាំង ២ បន្ទះ​ចេញ​និង​ដាក់​ស្អំ​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​សម្អាត​មុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត​ឲ្យ​បាន​ពី ២ ទៅ ៣ ដង​
​ក្នុង​មួយថ្ងៃ​ដើម្បី​កាត់បន្ថយ​ការ​រលាក​។​

២. ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវ គឺ​គ្រាន់តែ​ចិត​សំបក​ប៉ោម​ចេញ រួច​ហាន់​ជា​បន្ទះៗ ហើយ​ចាប់ផ្ដើម​កិន​ឲ្យ​ម៉ដ្ឋ​។​បន្ទាប់មក​លាប​ល្បាយ​ផ្លែ​ប៉ោម​លើ​ត្របកភ្នែក​ទាំងសងខាង និង​ប្រើប្រាស់​បន្ទះ​សំឡី​បិត​ពីលើ​។​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​ជូត​ចេញ​ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត​ឲ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​លាយ​សាច់​ប្រទាល​កន្ទុយក្រពើ​ស្រស់​ចំនួន ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ត្រជាក់ ២ ស្លាបព្រា​បាយ​។​ប្រើប្រាស់​សំឡី​ជ្រលក់​ចូលក្នុង​ទឹក​ល្បាយ រួច​យកមក​ស្អំ​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ១០ នាទី​។ អនុវត្ត ២ ដង​ក្នុង​មួយថ្ងៃ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com