និន្នាការប្រើស្ករត្នោតលាយនឹងកាហ្វេនាពេលបច្ចុប្បន្នបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសតូបកាហ្វេតូចៗនៅតាមដងផ្លូវ ដែលគ្មានហ្វ្រេនឆាយពីបរទេសបន្ទាប់ពីពួកគេរកឃើញថា ស្ករត្នោតមានលក្ខណៈពិសេសជួយធ្វើឲ្យកាហ្វេរបស់ពួកគេមានរសជាតិឈ្ងុយឆ្ងាញ់ជាងស្ករសធម្មតា។
លោក សែន ភារម្យ ម្ចាស់តូបកាហ្វេឈៀងម៉ៃ មានទីតាំងលើចិញ្ចើមផ្លូវ ៤៧៤ ក្នុងសង្កាត់បឹងត្របែក ស្ថិតនៅចន្លោះរវាងហាងកាហ្វេលំដាប់អន្តរជាតិ AMAZON និងហាងកាហ្វេច្រើនទៀតនៅក្បែរនោះបានបញ្ជាក់ថា ស្ករត្នោតពេលប្រើលាយជាមួយនឹងកាហ្វេផ្តល់នូវរសជាតិឈ្ងុយ និងផ្អែមល្មម ខុសពីស្ករស។
លោក ភារម្យ ពន្យល់ថា៖«ស្ករត្នោតនៅលើទីផ្សារមានច្រើនប្រភេទ ខ្ញុំឃើញគេដាក់លក់នៅតាមផ្សារទំនើប។ ខ្ញុំបានយកវាមកសាល្បងលាយជាមួយកាហ្វេ តែវាផ្តល់នូវរសជាតិផ្សេងៗគ្នា។ ប៉ុន្តែស្ករត្នោតសរីរាង្គរបស់ខនហ្វីរេលដាក់ចូលជាមួយនឹងកាហ្វេ វាបង្កើតនូវរសជាតិប្លែកពីគេ ហើយវាធ្វើឲ្យកាហ្វេមានក្លិនឈ្ងុយពិសេសម្យ៉ាង។ អីចឹងហើយបានជាខ្ញុំសម្រេចចិត្តប្រើស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេលរហូតមក សម្រាប់ប្រើលាយក្នុងកាហ្វេរបស់ខ្ញុំ»។
បើតាមថៅកែកាហ្វេរូបនេះ បានឲ្យដឹងទៀតថា ក្នុងរយៈដំណើរការបួនខែមកនេះ ចំនួនអតិថិជនដែលជ្រើសរើសយកកាហ្វេលាយជាមួយនឹងស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេលបានកើនឡើងប្រមាណជា ៧០ ភាគរយនៃបរិមាណលក់ប្រចាំថ្ងៃ ចន្លោះពី ៧០ កែវ ទៅ ៩០ កែវក្នុងមួយថ្ងៃ។
តាមការពិតលោក សែន ភារម្យបានធ្លាប់ប្រើប្រាស់ស្ករត្នោតរបស់ខនហ្វីរេលផ្សំជាមួយនឹងកាហ្វេ តាំងពីលោកបានបម្រើការក្នុងហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ កាលពីបីឆ្នាំមុន។ កាលនោះ គឺរូបលោកនេះហើយ ដែលផ្តល់យោបល់ដល់ថៅកែហាងកាហ្វេនោះឲ្យជ្រើសរើសយកស្ករត្នោតរបស់ក្រុមហ៊ុនខនហ្វីរេលមកប្រើជាមួយនឹងកាហ្វេ បន្ទាប់ពីលោកបានធ្វើតេស្តសាកល្បងរួចហើយនោះ។ តែបច្ចុប្បន្ន លោកភារម្យបានជ្រើសរើសផលិតផលស្ករត្នោតសរីរាង្គខនហ្វីរេល មកប្រើជាមួយនឹងកាហ្វេជាថ្មីក្នុងនាមជាម្ចាស់ហាងកាហ្វេឈៀងម៉ៃតែម្តង។
លោកសែន ភារម្យនិយាយដោយមោទនភាពថា៖ «នៅទីនេះ ខ្ញុំតែងមានអ្វីថ្មីសម្រាប់ភ្ញៀវ ខុសពីហាងទូទៅ។ សំខាន់ខ្ញុំត្រូវបង្កើតនូវអ្វីដែលជាផលិតផលល្អ មានគុណភាព ឲ្យភ្ញៀវទុកចិត្ត។ ហើយអ្វីដែលពិសេសនៅទីនេះ គឺខ្ញុំបានណែនាំឲ្យអតិថិជនឲ្យពិសាកាហ្វេដែលប្រើជាមួយស្ករត្នោតសរីរាង្គ ដែលជាផលិតផលរបស់កសិករខ្មែរ»។
តាមការសិក្សារបស់អ្នកជំនាញបានរកឃើញថា ស្ករត្នោតមានលក្ខណៈពិសេសខុសពីស្ករស ផលិតចេញពីអំពៅ។ ពោលគឺស្ករត្នោតមានរសជាតិផ្អែមឈ្ងុយ ហើយមានកម្រិតកាលឡូរីទាប - មានសារធាតុ Polyphenol (សារធាតុប្រឆាំងអុកស៊ីតកម្ម) - មិនធ្វើឲ្យឡើងទម្ងន់ - មានក្លិនក្រអូបស្ករត្នោតប្លែក - ជាស្ករធម្មជាតិ ១០០% - សម្បូរទៅដោយសារធាតុរ៉ែ និងដុះតាមលក្ខណៈធម្មជាតិក្នុងប្រទេសកម្ពុជា។
ចំណែកឯស្ករស ឬស្ករអំពៅវិញ មានកម្រិតកាឡូរីខ្ពស់ - គ្មានសារធាតុ Polyphenol (សារធាតុប្រឆាំងអុកស៊ីតកម្ម) - ធ្វើឲ្យឡើងទម្ងន់ - គ្មានក្លិន - ជាស្ករចម្រាញ់ និងដាំដុះជាលក្ខណៈឧស្សាហកម្ម។
សូមបញ្ជាក់ថា Brown Coffee ជាហាងដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាបានសហការនឹងប្រើប្រាស់ស្ករត្នោតម្សៅរបស់ក្រុមហ៊ុនខនហ្វីរេលសម្រាប់លាយជាមួយកាហ្វេរបស់ខ្លួនអស់រយៈពេលច្រើនឆ្នាំមកហើយ។ ក្រៅពីនោះក៏មានហាងកាហ្វេល្បីៗផ្សេងទៀតក៏បានជ្រើសរើសប្រើស្ករត្នោតរបស់ខនហ្វីរេលផងដែរ ដូចជានៅ Cam Cup Cafe, VB Coffee និង The Coffee Bean & Tea Leaf ជាដើម៕