ចង់​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ឆាប់រហ័ស​មែន​ទេ​? អាន​អត្ថបទ​នេះ​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ឆាប់រហ័ស​មែន​ទេ​? អាន​អត្ថបទ​នេះ​!
07, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​ភាពមិនប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។  ប៉ុន្តែ​កុំ​បារម្ភ វា​មិនមែនជា​អ្វីដែល​មិនអាច​ទប់ស្កាត់ ឬ​គ្រប់គ្រង​បានឡើយ​!



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដែល​ជួយ​បញ្ចុះ​ជាតិ​ស្រ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ ៖
 
១. ចាប់ផ្ដើម​ទទួលទាន​ទឹក​ឲ្យ​កាន់តែច្រើន​
 
​នៅពេល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អ្នក​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ឲ្យ​គ្រប់គ្រាន់​ជាប្រចាំ​។ ការទទួល​ទាន​ទឹក​ច្រើនជាង​ធម្មតា​នឹង​ជួយ​រក្សា​ស្ថេរភាព​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ឆាប់រហ័ស​។​
 
២. ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​
 
​ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា ត្រី​សា​ឌី​ន ត្រី Halibut និង​ត្រី mackerel សុទ្ធតែជា​ប្រភេទ​នៃ​ត្រី​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ លើសពីនេះទៅទៀត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ល្អ​សម្រាប់​សុខភាព​សន្លាក់ឆ្អឹង បេះដូង និង​ខួរក្បាល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឲ្យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. រួមបញ្ចូល​ខ្ទឹមស​និង​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​
 
​ខ្ទឹម​ទាំងពីរ​នេះ​មាន​ផ្ទុក​សារធាតុ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមស និង​ខ្ទឹមបារាំង​ឱ្យបាន​ញឹកញាប់ ឬ​រួមបញ្ចូល​វា​ក្នុង​អាហារ​ជា​គំនិត​ប្រសើរ​បំផុត​។​
 
៤. ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ រាងកាយ​នឹង​អាច​គ្រប់គ្រង​កម្រិត​នៃ​គ្លុយកូស​ក្នុង​លំហូរ​ឈាម​មិន​ឲ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ លើសពីនេះទៅទៀត នៅពេល​អ្នក​ចាប់ផ្ដើម​បែកញើស បេះដូង​នឹង​ច្របាច់​ឈាម​ខ្លាំង​ជាង​មុន ហើយ​ឈាម​របស់​អ្នកនឹង​ហូរ​កាន់តែច្រើន​ដែល​ជួយ​ឲ្យ​ប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​លឿន​។​
 
៥. ទទួលទាន​អាហារសម្រន់​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​
 
​នោះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន គឺជា​សារធាតុចិញ្ចឹម​មួយ​ដែល​អាច​គ្រប់គ្រង​រក្សា​ស្ថេរភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​ក៏​ជួយ​ពន្យឺតការ​ស្រូប​យកជាតិ​គ្លុយកូស​ផងដែរ​។ ប៉ុន្តែ​កុំ​ទទួលទាន​អ្វីដែល​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់ បើ​ទោះ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​ក៏ដោយ​។​
 
៦ ទទួលទាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត ឬ​ជាតិ​ស្ករ​តិចជាង​មុន​
 
​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​តិចជាង​មុន ១៥ ក្រាម​នៅពេល​ក្រោយ​ដែល​អ្នក​ទទួលទាន​។ មិនបាច់​តម​អាហារ​ទេ គ្រាន់តែ​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​តិចជាង​មុន​ទៅបាន​ហើយ​។​.
 
៧. ដឹង​ពីអ្វី​ដែល​គួរ​ទទួលទាន​
 
​ត្រូវ​ប្រាកដថា​អ្វីដែល​អ្នកទទួល​ទាន​គ្មាន​ផ្ទុក​ស​ន្ទ​ស្សន៍​គ្លី​សេ​មិច ឬ​ជាតិ​ស្ករ​ខ្ពស់​។ ហើយ​បើទោះជា​អាហារ​សុខភាព​ល្អ​ក៏ដោយ ប្រសិនបើ​វា​មាន​ផ្ទុក​ជាតិ​ស្ករ ឬ​គ្លី​សេ​មិច​ខ្ពស់ វា​គឺ​មិនល្អ​សម្រាប់​អ្នក​ឡើយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com