អន្តរជាតិ
អ្នក​ស្រឡាញ់​សៀវភៅ​បង្កើត​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ​ជុំវិញ​សហរដ្ឋអាមេរិក​
07, Aug 2019 , 10:19 pm        
រូបភាព
ប្រអប់ដាក់សៀវភៅនៃបណ្ណាល័យឥតគិតថ្លៃមួយនៅសហរដ្ឋអាមេរិក។
ប្រអប់ដាក់សៀវភៅនៃបណ្ណាល័យឥតគិតថ្លៃមួយនៅសហរដ្ឋអាមេរិក។
ដោយ: ថ្មីៗ
​ក្រុង​ក្លូ​វឺ​លី (​រដ្ឋ​ម៉ា​រី​ឡែ​ន​) ៖ នៅពេលដែល ផត​ខាស់ សៀវភៅ​អេឡិចត្រូនិក និង​ស្មា​ត​ហ្វូ​ន​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង សៀវភៅ​ធម្មតា​ក៏​កំពុងមាន​ប្រជាប្រិយភាព​ដែរ​នៅក្នុង​សហរដ្ឋអាមេរិក​។ ការណ៍​នេះ​ជាហេតុ​ធ្វើ​ឲ្យ​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ ដែលជា​កន្លែង​ដែល​ពលរដ្ឋ​ប្ដូរ​សៀវភៅ​គ្នា​អាន រីកដុះដាល​ពេញ​ប្រទេស ដើម្បី​ជួយ​ដល់​អ្នក​ស្រឡាញ់​សៀវភៅ​។​

 
​កុមារា Avery អាយុ​ប្រាំ​ឆ្នាំ​ស្រលាញ់​ការអាន ដូច្នេះ​រាល់​សប្ដាហ៍ គេ​តែង​ទៅ​បណ្ណាល័យ​ជាមួយ​ម្ដាយ​របស់គេ ដើម្បី​ស្វែងរក​សៀវភៅអាន​។​
 
​បើសិន​ម្ដាយ​គេ​រវល់ គេ​ទៅ​កូន​បណ្ណាល័យ​ក្បែរ​ផ្ទះ ដើម្បី​រក​សៀវភៅ​ថ្មី​មក​អាន​។ ពីព្រោះ​សៀវភៅ​ទាំងនេះ​ជួយ​អ្នករៀន​អាន​។ ខ្ញុំ​រៀន​អំពី​ពស់ ដែលថា​ពួកវា​គ្មាន​ជើងទេ ហើយ​ពស់​ខ្លះ​មាន​កណ្ដឹង​ជាប់​កន្ទុយ ហើយ​ខ្លះ​ព្រួស​ពិស​ចូលទៅក្នុង​ភ្នែក​របស់​សត្រូវ​។​
 
​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ​គឺជា អង្គ​ការមិន​រកប្រាក់​កម្រៃ​បង្កើតឡើង​ក្នុង​គោលបំណង បំផុស​ការស្រលាញ់​ការអាន​។ វា​ជួយ​លើកកម្ពស់​ការផ្លាស់ប្ដូរ​សៀវភៅ​ដោយ​ឥតគិតថ្លៃ នៅ​កន្លែង​ដែល​គេ​បានរៀបចំ​ធ្នើ​ពីរ​បី ដើម្បី​ឲ្យ​ពលរដ្ឋ​បរិច្ចាគ ឬ​ខ្ចី​សៀវភៅ​។​
 
​អ្នកស្រី Cat Lazaroff អ្នកសារព័ត៌មាន​ម្នាក់ បាន​ដំឡើង​បណ្ណាល័យ​តូច​មួយ នៅក្នុង​ស្រុក Montgomery រដ្ឋ Maryland កាលពី​ប្រាំ​ឆ្នាំមុន​។​
 
​អ្នកស្រី Lazaroff និយាយថា​៖ «​ខ្ញុំ​បានឃើញ​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ​ជាច្រើន​នៅ​តំបន់​ជិតខាង​នានា ហើយ​ខ្ញុំ​ពិតជា​ស្រឡាញ់​គំនិត ដែលថា​ពលរដ្ឋ​អាច​ខ្ចី​សៀវភៅ​នៅក្នុង​តំបន់​ជិតខាង​របស់​ពួកគេ​។ មាន​បណ្ណាល័យ​គឺ​ប្រពៃ​ណាស់ តែ​អ្វីដែល​អស្ចារ្យ​គឺ​យើង​អា​ចរក​សៀវភៅ​ដែល​យើង​ចង់​អាន​បាន​នៅក្បែរ​ផ្ទះ អាច​ខ្ចី ឬ​រក្សាទុក​សៀវភៅ​នោះ ឬ​ចែក​ឲ្យ​ជា​អ្នកដទៃ​អាន​តាមចិត្ត​ចង់​!»​។​
 
​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ​ទាំងនេះ មានបំណង​ធ្វើ​សៀវភៅ​មាន​គេ​អាច​ច្រើន​។ ធ្នើរ​ដាក់​សៀវភៅ​របស់​អ្នកស្រី​មិនដែល​ទទេ​ឡើយ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​យក​ប្រអប់​សៀវភៅ​មក​ដាក់​មាត់ទ្វា​ផ្ទះ​អ្នកស្រី​ផងដែរ​។​
 
​អ្នកស្រី​និយាយថា ប្រជាពលរដ្ឋ​ចង់​បរិច្ចាគ​សៀវភៅ​។ អ្នកស្រី Cat Lazaroff អ្នកសម្របសម្រួល​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ បាន​និយាយថា​៖
 
«​អ្នកជិតខាង​ម្នាក់​បាន​ទាក់ទង​មក​សួរ​ខ្ញុំ​ថា​តើ វា​មិន​អី​ទេ​ឬ បើសិនជា​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​កូន​គាត់ គាត់​ស្នើ​ឲ្យ​អ្នកចូលរួម​ទិញ​អំណោយ ជា​សៀវភៅ​សម្រាប់​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ​។ ហើយ​កាលនោះ​មានការ​ជប់លៀង​តុបតែង​ខ្លួន​ប្លែកៗ ហើយ​អ្នកចូលរួម ហើយ​ពួកគេ​បាន​ចូលរួម​ជាមួយ​ការតុបតែង​ខ្លួន និង​យក​សៀវភៅ ទៅ​ប្រគល់​ឲ្យ​បណ្ណាល័យ​។ វា​ជា​កម្មវិធី​ដ៏​រីករាយ​មួយ​!»​។​
 
​នៅក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ កម្មវិធី​ផ្លាស់ប្ដូរ​សៀវភៅ​នេះ​នឹង​ពង្រីក​ទៅកាន់ ៨៥ ប្រទេស​។ ក្រុម​កុមារី​កាយរឹទ្ធិ​បាន​បើក​បណ្ណាល័យ​ឥតគិតថ្លៃ​តូចៗ នៅក្នុង​បរិវេណ​សាលា​។​
 
​អ្នកស្រី Jennifer Conrad មេដឹកនាំ​ក្រុម​កុមារី​កាយរឹទ្ធិ​បាន​និយាយថា​៖ «​អ្នកអាន​ក្លាយជា​អ្នកដឹកនាំ​។ ហើយ​កិច្ចការ​របស់​ក្រុម​កាយរឹទ្ធិ​ជំរុញ​ភាពជា​អ្នកដឹកនាំ និង​ការបង្រៀន​កុមារី​ពី​ជំនាញ ដែល​ពួកគេ​ត្រូវការ​ដើម្បី​ក្លាយខ្លួនជា​មេដឹកនាំ​។​»
 
​ទាំង​ក្រុម​កុមារី​កាយរឹទ្ធិ និង​អ្នកកាសែត Cat Lazaroff និយាយថា បណ្ណាល័យ​តូចៗ លើកទឹកចិត្ត​ឲ្យ​ស្រឡាញ់​ការអាន ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​វ័យ និង​អ្នក​សៀវភៅ​គ្រប់​ប្រភេទ​សាមគ្គី​គ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com