ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ស្រក​ទម្ងន់​តាមបែប​ធម្ម​ជាតិ​មែន​ទេ​? ផ្លែឈើ​ទាំងនេះ​ជួយ​បាន​!
09, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ប្រសើរ​ចំពោះ​សុខភាព​ហើយ​នោះ ផ្លែឈើ​មួយចំនួន​ក៏​ជួយ​ឱ្យ​ស្រក​ទម្ងន់​ដោយ​មិន​ផ្ដល់​ផលប៉ះពាល់​ផងដែរ​? ថា​តើ​ផ្លែឈើ​អ្វី​ខ្លះទៅ​មាន​ប្រសិទ្ធភាព​សម្រក​ទម្ងន់​ឆាប់រហ័ស​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផ្លែឈើ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ស្រក​ទម្ងន់ ៖
 
១. ត្របែក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ និង​វីតាមីន ប៉ុន្តែ​កាឡូរី​ទាប​និង​គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
២. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជាច្រើន​ពិសេស​កំឡុងពេល​អ្នក​ព្យាយាម​សម្រក​
​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត និង​បានយូរ​ផងដែរ​។​
 
៣. ផ្លែ​ចេក​
 
​ចេក​ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ផងដែរ​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សារធាតុចិញ្ចឹម​សំខាន់ៗ​ខ្ពស់​។ លើសពីនេះទៅទៀត​ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​កម្រិត​ល្បឿន​ត្រឹមត្រូវ​នៃ​ការរំលាយ​អាហារ​។ ការទទួល​ទាន​ចេក​ត្រឹម​តែមួយ​ផ្លែ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​និង​ថែមទាំង​អាចជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​ទៀតផង​។​

៤. ក្រូចឆ្មារ​
 
​សារធាតុ polyphenol និង​វីតាមីន C ដែលមាន​ផ្ទុក​ក្នុង​ក្រូចឆ្មារ​អាចជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​នៅពេល​ពោះ​ទទេ​មិនទាន់​ទទួលទាន​អ្វី​កំឡុង​ពេលព្រឹក​។​

៥. ក្រូចថ្លុង​
 
​ប្រសិនបើ​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ផ្លែ​ក្រូចថ្លុង គឺអាច​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ស្រក​នៃ​ទម្ងន់​បាន​។ ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com