ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ញុាំ “​សណ្តែកបារាំង​” ក៏​ទប់ស្កាត់​ជំងឺ​សាហាវៗ​បានដែរ​
09, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​សណ្តែកបារាំង ប៉ុន្តែ​ប្រហែលជា​មិនដឹង​ទេ​ថា​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។  សណ្តែកបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A C K ជាតិ​សរសៃ និង​អាស៊ីត​ហ្វូ​លិ​ក​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​សណ្តែកបារាំង ៖ 
 
១. សុខភាព​ឆ្អឹង​
 
​សណ្តែកបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K ដែល​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាងកាយ​និង​កាត់បន្ថយ​ការបញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ទឹកនោម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។ 

២. ទប់ស្កាត់​ជំងឺមហារីក​
 
​សណ្តែកបារាំង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Lutein ជាតិ​សរសៃ វីតាមីន C និង​វីតាមីន K ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ឥទ្ធិពល​កម្ចាត់​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

៣. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​សណ្តែកបារាំង​មាន​ផ្ទុក​ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប ដូច្នេះហើយ​ទើប​ការទទួល​ទាន​បន្លែ​នេះ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ប្រសើរ​ណាស់​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ 
 
៤. សុខភាព​ភ្នែក​
 
​សណ្តែកបារាំង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ភ្នែក នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Zeaxanthin និង lutein ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​បញ្ហា​ភ្នែក​។​
 
៥. សុខភាព​បេះដូង​
 
​សណ្តែកបារាំង​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​តាមរយៈ​បរិមាណ​ខ្ពស់​នៃ​សារធាតុ flavonoids ដែល​វា​មាន​ផ្ទុក​។ flavonoids មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​បញ្ហា​ឈាមកក​ក្នុង​សរសៃឈាម​។ ការទទួល​ទាន​បន្លែ​មាន​ផ្ទុក​សារធាតុ flavonoids ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​និង​គាំងបេះដូង​ផងដែរ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com