ក្រុមហ៊ុន Mercedes បន្ត​ផ្តល់​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន លើ​រថយន្ត V-Class ឆ្នាំ​2020 រហូតដល់​ថ្ងៃអាទិត្យ​
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Mercedes បន្ត​ផ្តល់​ការបញ្ចុះ​តម្លៃ​មិន​ធ្លាប់មាន លើ​រថយន្ត V-Class ឆ្នាំ​2020 រហូតដល់​ថ្ងៃអាទិត្យ​
09, Aug 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) នឹង​បន្ត​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស សម្រាប់​រថយន្ត Mercedes-Benz ប្រភេទ​V-Class ឆ្នាំ​២០២០ រហូតដល់​ថ្ងៃអាទិត្យ ទី​១០ ខែសីហា​នេះ​។ កម្មវិធី​ផ្តល់ជូន​តម្លៃ​ពិសេស​មិន​ធ្លាប់មាន​នេះ គឺមាន​ការបញ្ចុះ​តម្លៃ​ដល់​ទៅ ជាង ២​ម៉ឺន​ដុល្លារ​ឯណោះ​។  
 
​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដូច្នេះ​ថា​៖««​កម្មវិធី​ពិសេស​នេះ នឹង​បន្ត​រហូតដល់​ចុង​សប្តាហ៍​នេះ ខណ​:​ដែល​អតិថិជន​ខ្លះ​នៅឯ​ខេត្ត ហើយ​ផ្តល់ព័ត៌មាន​មក​ថា មិនអាច​អញ្ជើញ​មក​ទាន់​កម្មវិធី​ថ្ងៃនេះ​បានទេ​។ នៅថ្ងៃនេះ​ដែរ នៅ​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅត្រង់​ម្តុំ Showroom រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ក៏មាន​ភ្លៀង​ធ្លាក់​ជោគជាំ និង​មាន​ខ្យល់​បក់​យ៉ាងខ្លាំង​។ ដូច្នេះ​គណ​:​គ្រប់គ្រង​ក្រុមហ៊ុន ស្តារ អូ​តូ សូម​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន​ឲ្យ​បាន​ជ្រាបថា អតិថិជន អាច​បន្ត​អញ្ជើញ​ជាវ​រថយន្ត V-Class ក្នុងតម្លៃ​ពិសេស​នេះ រហូតដល់​ចុង​សប្តាហ៍​នេះ​តែម្តង​។ សូម​រួសរាន់​ឡើង ហើយ​កក់​ទុកជាមុន​ផង ព្រោះ​ចំនួន​មានកំណត់​»​។​


 
​សូមបញ្ជាក់ថា រថយន្ត V-Class ឆ្នាំ​២០២០ ទើបតែ​បានមក​ដល់​អគារ​តាំង​បង្ហាញ​រថយន្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) កាលពីដើម​សប្តាហ៍​នេះ​ប៉ុណ្ណោះ ហើយក៏​មាន​អតិថិជន​កក់ និង​ជាវ​ជា​បណ្តើរៗ​ហើយ​ដែរ​។ 
 
​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត​ប្រណិត​ម៉ាក​ Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា​។ សូម អញ្ជើញ ទៅ​ទស្សនា រថយន្ត V-Class ឆ្នាំ​២០២០ ដែល​ក្រុមហ៊ុន​ទើប​នាំចូល​មកដល់ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ទំនាក់ទំនង​លេខ ០១៧ ២៣១ ៤៨៨ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​។​
 
​សូម​ទ​ស្សការ​រូបរាង​ដ៏​ប្រណិត​របស់​រថយន្ត V-Class ស៊េរី​ឆ្នាំ​២០២០  និង​ការផ្សាយ​ផ្ទាល់  ព្រឹត្តិការណ៍​លក់​រថយន្ត V-Class ស៊េរី​ឆ្នាំ​២០២០ សម្រាប់​គ្រួសារ​ក្នុងតម្លៃ​ពិសេស​មិន​ធ្លាប់មាន ឬ​ហៅថា Summer Van Sales Event របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ថ្ងៃទី​៨ ខែ​៨ ឆ្នាំ​២០១៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ថ្មីៗ ខាងក្រោម​នេះ​៖ 
 














(អត្ថបទពាណិជ្ជកម្ម)


 

© រក្សាសិទ្ធិដោយ thmeythmey.com