អត្ថបទពាណិជ្ជកម្ម
ហេតុតែ​ស្រលាញ់ Idol Barcelona អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​ម្នាក់ សុខចិត្ត​ធ្វើ​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​
09, Aug 2019 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​មុននេះ​បន្តិច​ម្ចាស់​ហាង​លក់​ទូរស័ព្ទ ៥​ទៅ​៦​កន្លែង ដែលជា​បណ្តាញ​ចែកចាយ​របស់ OPPO បាន​ទាក់ទង​មក​បុគ្គលិក​លក់ នៃ​ក្រុមហ៊ុន OPPO នៅ​កម្ពុជា ស្តីពី​ការ​កម្មង់​ទូរស័ព្ទ​ឲ្យ​ភ្ញៀវ​របស់គេ ។ អតិថិជន​ម្នាក់នេះ គឺជា​អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​របស់​ក្រុមបាល់ទាត់ Barcelona និង​ដែល​បាន​ពាក់អាវ​គាំទ្រ​ក្រុម Barcelona មកកាន់​ហាង​ទូរ​សព្ទ​ផង  ដើម្បី​ទិញ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition អស់​ជិត​៥​ហាង​ហើយ​។ ប៉ុន្តែ​នៅតែ​ពួកគេ (​ម្ចាស់​ហាង​) មិនមាន​លក់​ឲ្យ ព្រោះតែ​អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​រូបនោះ ទៅរក​ប៉ះចំ​តែ​ហាង​លក់​ទូរស័ព្ទ ដែល​មិនមាន​ទូរស័ព្ទ​នេះ​លក់​ឲ្យ និង​មិនបាន​កុម្មង់​ទូរស័ព្ទ OPPO Reno FC Barcelona Edition ពី​ក្រុមហ៊ុន​ផ្ទាល់​។ ដោយសារតែ​វា​មាន​ចំនួន​តិចតួច​ពេក ត្រឹមតែ​៦៨​គ្រឿង​ប៉ុណ្ណោះ នៅ​ទូទាំងប្រទេស​កម្ពុជា ដែលមាន​តម្លៃ ៩៩៩ ដុល្លារ រហូតដល់​ថ្នាក់​រូបគេ​ហ៊ាន​ឲ្យ​តម្លៃលើស ពី​តម្លៃ​លក់​ចេញ ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​បាន​ទូរស័ព្ទ​នោះ ដែលជា​រឿង​ស្ទើ​តែ​មិនគួរ​ឲ្យ​ជឿ​ថែម​ទៀតផង​។​
 
​ជាការ​ពិតណាស់​ក្រោយពី​ផ្ទុះ​វីដេអូ Unboxing របស់​វែបសាយ Cambo Report ដ៏​ល្បី​ទាក់ទង នឹង​ការបង្ហាញ​បច្ចេកវិទ្យា​ថ្មីៗ នៅក្នុង  កម្ពុជា បានបង្ហាញ​យ៉ាង​លម្អិត ពី​ចំណុច​ពិសេស និង​បញ្ចេញ​រូបរាង​ដ៏​សង្ហា​របស់ OPPO Reno FC Barcelona Edition រួចមក គឺមាន​អតិថិជន​កម្ពុជា ដែលជា​អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​នឹង​កីឡាករ Leonel Messi ដែលជា​តួឯក របស់​ក្រុមបាល់ទាត់​ដ៏​ល្បី​លើ​ពិភពលោក Barcelona បាន​បាក់ចិត្ត​លង់​ស្រលាញ់​វា​តែម្តង​។ បើទោះបីជា​រូបគេ បាន​ស្វែងរក​ទិញ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​នេះ នៅតាម​ដេប៉ូ​ចែកចាយ​នានា ក្តី រហូត​ហ៊ាន​ឲ្យ​តម្លៃ លើសពី​តម្លៃ​លក់​ចេញ​ដោយ​ក្រុមហ៊ុន និង​រហូតដល់​ថ្នាក់​ម្ចាស់​ហាង​ទាំងនោះ​ឡើង Surprise ព្រមៗ​គ្នា​តែម្តង ជាមួយនឹង​ទង្វើ​របស់​បុរស​ម្នាក់​នោះ​។ រូបគេ​បាន​និយាយថា​៖«​ការពិត​ខ្ញុំ​ចង់​ទិញ​ទូរស័ព្ទ Reno ហ្នឹង​មធ្យម​ទេ តែ​ងំ​គឺ​ខ្ញុំ​ស្រលាញ់​វា​ត្រង់​មាន Edition Brand Barcelona ដែលជា Idol ក្នុង​ចិត្ត​របស់ខ្ញុំ​តែម្តង គឺ​ស្រលាញ់​យូរហើយ  ទើបតែ​ពេ​លេ​នេះ វា​បានមក​ស្រុក​ខ្មែរ ។ ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ឱកាស​បែបនេះ​រំលង​ផុត​ទេ​»​។​


 
​ក្រោយ​បានឮ​សម្តី​ពិត​របស់​អ្នកគាំទ្រ​រូបនេះ​ហើយ ហើយ​ពួកគេ​បាន​ទំនាក់ទំនង​មក​ក្រុមហ៊ុន ដើម្បី​ផ្តល់ព័ត៌មាន​ច្បាស់លាស់ ទៅ​ឲ្យ​បុរស​នោះ​វិញ​ដែរ ដោយ​ណែនាំ​រូបគេ​ឲ្យ​ទៅ​ឲ្យ​ត្រូវ​កន្លែង​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Reno FC Barcelona Edition នោះ​តែម្តង​។ តែ​យើង​មិនទាន់​ដឹងថា ពេលនេះ​បុរស​នោះ បាន​ទិញ​ទូរស័ព្ទ​នោះ​ហើយ ឬ​នៅ​? ហើយ​គេ​ទិញ​ក្នុងតម្លៃ​ដើម ឬ​យ៉ាងម៉េច​នោះទេ​?
 
 សូមបញ្ជាក់ថា ទោះបីជា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី OPPO Reno FC Barcelona Edition មាន​សមត្ថភាព​ពិសេស ដូចគ្នា​បេះបិត ទាំង​កាមេរ៉ា និង ទំហំ​ផ្ទុក ដូច​ម៉ូ​ឌែ​ល OPPO Reno 10X Zoom (60X Digital Zoom)​ក្តី ក៏​វា​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​ក្រុម​អ្នកគាំទ្រ OPPO និង​អ្នកគាំទ្រ​របស់ Barcelona ដដែល​។ ចង់ដឹងថា​វា​មាន​ចំណុច​ទាក់ទាញ​កម្រិតណា ដូច្នេះ សូម​ទស្សនា​វីដេអូ​របស់ Cambo Report Unboxing ទាំងអស់គ្នា https://youtu.be/MoLLPuy0UtE








  
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com