រថយន្ត
អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រកាស​លក់​រថយន្ត BMW X7 និង BMW 7 Series ស៊េរី​ថ្មី​នៅ​កម្ពុជា​
10, Aug 2019 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
BMW Asia និង HGB Group ដែលជា​ក្រុមហ៊ុន​នាំចូល​រថយន្ត BMW ផ្ដាច់មុខ​នៅ​កម្ពុជា បានប្រកាស​ចេញ​នូវ​រថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរី​ថ្មី​សម្រាប់​ដាក់លក់​នៅ​កម្ពុជា​ជា​ផ្លូវការ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែសីហា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នា​រាជធានី​ភ្នំពេញ​។ កម្មវិធី​ប្រកាស​ចេញ​រថយន្ត​ដ៏​ប្រណីត​ទាំងពីរ​ម៉ូ​ដែល​នេះ មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាង 25០ នាក់ ដែល​ក្នុងនោះ​មានការ​ប្រគំ​តន្ត្រី​ពី​ក្រុម​តន្ត្រី ទស្សនីយភាព​ភ្លើង LED និង​ការសម្ដែង​ក្បាច់​រាំ Flash Mob ផងដែរ​។​


 
​លោក ERKAN BILAL អ្នកតំណាង របស់​ក្រុមហ៊ុន HGB Group បាន​លើកឡើងថា ៖ “​ទីផ្សារ​រថយន្ត​កម្ពុជា បានផ្ដល់​ជា​សក្ដានុពល​ដ៏​ធំ​មួយ​សម្រាប់​រថយន្ត​ប្រណីត​ឲ្យ​លូតលាស់​បានល្អ ហើយ​យប់មិញ​នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​ឲ្យ​ពួកយើង អាច​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​ចាស់ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ថ្មី​”​។ 
 
​លោក​បាន​បន្ត​នេះ​បន្តទៀតថា ៖ “​ព្រោះថា​ជា​កម្មវិធី​ប្រកាស​ចេញលក់​រថយន្ត BMW ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ហើយ​វា​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ អតិថិជន​អាចមាន​ឱកាស​មើលឃើញ​កាន់តែច្បាស់​អំពី BMW X7 និង 7 Series និង​អាច​ដឹង​អំពី​ប្រណីតភាព​ដ៏​ទាក់ទាញ​នៃ​រថយន្ត​ទាំងពីរ​”​។​
 
BMW X7


 
​វា​គឺជា​ប្រភេទ​រថយន្ត SAV (Sport Activity Vehicle) ហើយ​ជា​ម៉ូ​ដែល​ថ្មី​ជាងគេ និង​ធំជាងគេ​ក្នុង​ត្រកូល BMW X​។ ប្រព័ន្ធ​ម៉ាស៊ីន​វ័យឆ្លាត​, បច្ចេកវិទ្យា​គ្រោងឆ្អឹង​ដ៏​ពិសេស បូករួម​នឹង​ទំហំ​ធំ​ទូលាយ រួមទាំង​គ្រឿង​បរិក្ខារ​ទំនើបៗ អាច​ឲ្យ​រថយន្ត​នេះ​ផ្ដល់​បាន​នូវ​បទពិសោធន៍​បើកបរ​ដ៏​ស៊ី​វិ​ល័យ​បំផុត​។​
​ជាមួយ​ប្រវែង ៥១៥១ ម​.​ម ទទឹង ២០០០ ម​.​ម និង​កម្ពស ១៨០៥ ម​.​ម អាច​ឲ្យ X7 ក្លាយជា​មេ​គ្រួសារ​ថ្មី​មួយ​នៃ​ត្រកូល BMW X​។ រថយន្ត​នេះ​ក៏បាន​បំពាក់​នូវ​រន្ធ​ខ្យល់​ទំហំ​ធំ ដែល​ធ្វើ​ឲ្យ​វា​មាន​ពោរពេញ​ដោយ​អំណាច​ផងដែរ​។​
 
BMW 7 Series


 
BMW 7 Series គឺជា​រថយន្ត​ប្រភេទ Sedan ដែលមាន​ប្រណីតភាព​ខ្ពស់​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ និង​មាន​រូបរាង​សង្ហារ​តាមរយៈ​ការបំពាក់​នូវ​រន្ធ​ខ្យល់​ដែលមាន​ទំហំ​ធំ​ជាង​ស៊េរី​មុន ជា​អត្តសញ្ញាណ​ថ្មី​នៃ​រថយន្ត BMW ជំនាន់​ចុងក្រោយ​។ មិន​ត្រឹម​តែមាន​ប្រណីតភាព វា​ក៏មាន​សមត្ថភាព​បើកបរ​ខ្លាំង និង​មាន​មុខងារ​ទំនើបៗ​ជាច្រើន​ដែល​អាច​ជំនួយ​ដល់​អ្នកបើក​បរបាន​ទៀតផង​។​
 
​បញ្ជាក់ថា​ពេលនេះ​រថយន្ត BMW X7 និង BMW 7 Series កំពុងមាន​វត្តមាន​ដាក់តាំង​បង្ហាញ​នៅ BMW Showroom ។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​បើកបរ​សាកល្បង​ឡាន BMW ម៉ូ​ដែល​ណាក៏ដោយ ទាក់ទង​លេខ 078 90 90 90 ឬ​ទៅ​អគារ​តាំង​រថយន្ត ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ក្រសួងពាណិជ្ជកម្ម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ​៕



















  
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 HGB AUTO
© រក្សាសិទ្ធិដោយ thmeythmey.com