ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បករ៦ប្រទេសនឹងចែករំលែកការអភិវឌ្ឍតន្ត្រីប្រពៃណីក្នុងមហោស្រព «បុណ្យរួម»
× សៀមរាប៖ អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំមហោស្រពតន្ត្រីបុរាណថ្មី ឬបុណ្យរួម នៅខេត្តសៀមរាបក្នុងខែកញ្ញា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨។ មហោស្រពនេះនឹងមានការចូលរួមពីសិល្បករចំនួន៦ប្រទេស ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងជប៉ុន។ បុណ្យរួម គឺជាមហាស្រពតន្ត្រីបុរាណថ្មី ហើយនេះជាលើកទី២ហើយដែលកម្ពុជារៀបចំមហោស្រពនេះ ដែលលើកទី១ធ្វើនៅឆ្នាំ២០១៧។ បុណ្យរួម ធ្វើឡើងក្នុងបំណងរួមចំណែកដល់ការអភិវឌ្ឍតន្ត្រីប្រពៃណីក្នុងតំបន់ទន្លេមេគង្គនិងជប៉ុន។ មហោស្រពនេះ នឹងមានកម្មវិធីជាច្រើននៅតាមទីតាំងចំនួន៦ ដែលក្នុងនោះរួមមានទាំងការប្រគំតន្ត្រី វេទិកាពិភាក្សា និងសិក្ខាសាលា។ បុណ្យរួម នឹងជួយជំរុញលើកទឹកចិត្តដល់សិល្បករទាំងអស់ ឱ្យបន្តការខិតខំក្នុងការអភិវឌ្ឍតន្ត្រីបុរាណប្រកបដោយភាពច្នៃប្រឌិត ហើយយកភាពច្នៃប្រឌិតទាំងនោះមកចែករំលែកដល់ទស្សនិកជនដែលមិនធ្លាប់បានទស្សនាឬស្គាល់៕
ចង់ដឹងច្បាស់ថាតើ បុណ្យរួម មានអ្វីអស្ចារ្យនៅលើកទី២នេះ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ និងលោក សេង សុង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈប្រចាំខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំកាលពីដើមខែ សីហា ដូចតទៅ៖
Tag:
បុណ្យរួម
តន្ត្រីប្រពៃណី
មហោស្រព
សុង សេង
អង្គការសិល្បៈខ្មែរអមតៈ
© រក្សាសិទ្ធិដោយ thmeythmey.com