ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បករ​៦​ប្រទេស​នឹង​ចែករំលែក​ការអភិវឌ្ឍ​តន្ត្រី​ប្រពៃណី​ក្នុង​មហោស្រព «​បុណ្យ​រួម​»
11, Aug 2019 , 7:59 pm        
រូបភាព
​សៀមរាប​៖ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នឹង​រៀបចំ​មហោស្រព​តន្ត្រីបុរាណ​ថ្មី ឬ​បុណ្យ​រួម នៅ​ខេត្តសៀមរាប​ក្នុង​ខែកញ្ញា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨​។ មហោស្រព​នេះ​នឹងមាន​ការចូលរួម​ពី​សិល្បករ​ចំនួន​៦​ប្រទេស ដែល​រួមមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ជប៉ុន​។ បុណ្យ​រួម គឺជា​មហា​ស្រព​តន្ត្រីបុរាណ​ថ្មី ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​រៀបចំ​មហោស្រព​នេះ ដែល​លើក​ទី​១​ធ្វើ​នៅ​ឆ្នាំ​២០១៧​។ បុណ្យ​រួម ធ្វើឡើង​ក្នុង​បំណង​រួមចំណែក​ដល់​ការអភិវឌ្ឍ​តន្ត្រី​ប្រពៃណី​ក្នុង​តំបន់​ទន្លេមេគង្គ​និង​ជប៉ុន​។ មហោស្រព​នេះ នឹងមាន​កម្មវិធី​ជាច្រើន​នៅតាម​ទីតាំង​ចំនួន​៦ ដែល​ក្នុងនោះ​រួមមាន​ទាំង​ការប្រគំ​តន្ត្រី វេទិកា​ពិភាក្សា និង​សិក្ខាសាលា​។ បុណ្យ​រួម នឹង​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​សិល្បករ​ទាំងអស់ ឱ្យ​បន្ត​ការខិតខំ​ក្នុងការ​អភិវឌ្ឍ​តន្ត្រីបុរាណ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​យក​ភាព​ច្នៃប្រឌិត​ទាំង​នោះមក​ចែករំលែក​ដល់​ទស្សនិកជន​ដែល​មិន​ធ្លាប់បាន​ទស្សនា​ឬ​ស្គាល់​៕


​ចង់ដឹង​ច្បាស់​ថា​តើ បុណ្យ​រួម មាន​អ្វី​អស្ចារ្យ​នៅលើ​ក​ទី​២​នេះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សេង សុង នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ប្រចាំខេត្ត​សៀមរាប ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​កាលពី​ដើមខែ សីហា ដូចតទៅ​៖
 


 





Tag:
 បុណ្យ​រួម​
  តន្ត្រី​ប្រពៃណី​
  មហោស្រព​
  សុង សេង​
  អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​
© រក្សាសិទ្ធិដោយ thmeythmey.com