ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនីតាអុងរុងរឿង ដណ្តើមបានលេខ១លើកទី៣ ពីក្រុមកីឡាការិនីមកពីវិទ្យាល័យសម្តេច ជួន ណាត
11, Aug 2019 ,
5:11 pm
រូបភាព
×
ដោយ:
កំពង់ចាម៖ ក្រុមកីឡាការិនីតាអុងរុងរឿង ឈរនៅតំណែងលេខ១ដដែល ក្រោយយកឈ្នះក្រុមវិទ្យាល័យសម្តេច ជួន ណាត ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រាត់។ ការប្រកួតបាល់ទាត់នារីនេះ គឺជាការប្រគួតលក្ខណៈមិត្តភាពដែលរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការតម្លាភាពកម្ពុជា។ ការប្រគួតនេះផងដែរ រៀបចំឡើងក្នុងគោលបំណងពង្រឹងសិទ្ធិអំណាចស្ត្រី ឲ្យមានភាពក្លាហានក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម ដូចជាបុរសៗដែរ តួរយ៉ាងដូចជាការប្រគួតបាល់ទាត់ជាដើម។
ក្នុងព្រឹត្តិការណ៍ប្រគួតបាល់ទាត់នារីដណ្តើមពានរង្វាន់ជើងឯកដែលមានការចូលរួមពីបណ្តាលវិទ្យាល័យចំនួន៧ រួមមាន ៦វិទ្យាល័យក្នុងខេត្តកំពង់ចាម និង១វិទ្យាល័យទៀត មកពីខេត្តត្បូងឃ្មុំ។ លោក ជា សុទ្ធី ជាគ្រូបង្វឹករបស់ក្រុមតាអុងរុងរឿងបានសម្តែងក្តីរីករាយជាខ្លាំងក្រោយដណ្តើមបានជ័យជម្នះលេខ១ជាលើកទី៣ ពីដៃគូប្រគួតចាស់របស់ខ្លួន។ គ្រូបង្វឹកដដែលបានបន្ថែមថា លោកបានបង្វឹកសិស្សដែលជាកីឡាការិនីបម្រុងនឹងត្រៀមប្រគួតទាំងអស់នៅម៉ោងដែលពួកគាត់ទំនេរពីការសិក្សាដើម្បីឲ្យពួកគាត់ជោគជ័យដូចថ្ងៃនេះ។
ទន្ទឹមនឹងនេះផងដែរ កីឡាការិនី លន់ សុគន្ធា ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុម បានបង្ហាញ អារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលក្រុមអាចយកពានរង្វាន់ត្រឡប់ទៅកាន់វិទ្យាល័យរបស់ខ្លួនវិញ។ សុគន្ធា បានថ្លែងថាកម្មវិធីនេះបានធ្វើឲ្យស្ត្រីអាចអភិវឌ្ឍខ្លួនចេញពីការរើសអើងភេទរវាងបុរស និងស្ត្រី ព្រោះជាក់ស្តែងស្ត្រីក៏អាចធ្វើបានដូចជាបុរសដែរ។ កីឡាការិនីដដែល បន្ថែមថា រយៈពេលពីរថ្ងៃនេះ ខ្លួន បានទទួលបទពិសោធន៍ជាច្រើនពីមិត្តរួមក្រុម។
លោក ឡាយ ស៊ាងឡន ជាគ្រូបង្វឹកក្រុមកីឡាការិនីដែលមកពីវិទ្យាល័យសម្តេច ជួន ណាត បាននិយាយថា លោកពិតជាសោកស្តាយដែលក្រុមរបស់លោកមិនទទួលបានជ័យជម្នះលេខ១។ តែលោកក៏មានក្តីរីករាយដែលបានដឹកនាំសិស្សានុសិស្សមកប្រគួតនៅទីនេះ។ ទោះបីជាទទួលបានជ័យលាភីលេខ២ជាលើកទី៣នេះក៏ដោយ ក៏លោកសូមសំណូមពរឲ្យមានកម្មវិធីប្រគួតបាល់ទាត់នារីបែបនេះជារៀងរាល់ឆ្នាំដើម្បីឲ្យក្មេងៗជំនាន់ក្រោយទទួលបានការហ្វឹកហាត់បានដិតដល់ជាងនេះ។ ក្នុងពេលនោះដែរគ្រូបង្វឹកដដែលបានលើកឡើងថា ភាពបរាជ័យលើកនេះដោយសារក្រុមកីឡាការិនីពុំមានពេលវេលាហាត់គ្រប់គ្រាន់ព្រោះមុនការប្រគួតពីរថ្ងៃកីឡាការិនីត្រូវប្រឡងបឋមភូមិ ។ គួរំលឹកថា កីឡាការិនីទាំងអស់ភាគច្រើនជាសិស្សរៀនថ្នាក់ទី៩។
លោកស្រី ស្តើង ភារ៉ុង ដែលជាប្រធានកម្មវិធីពង្រឹងសិទ្ធិអំណាចស្ត្រីនិងយុវជនក្នុងភាពជាអ្នកដឹកនាំបានថ្លែងថាលោកស្រីរីករាយនៅពេលបានឃើញក្រុមយុវជនដំណើរការគម្រោងបានជោគជ័យហើយស្របទៅនឹងការចង់បាននិងការរំពឹងទុករបស់របស់កម្មវិធីនឹងអ្នករៀបចំគម្រោង។ មិនតែប៉ុណ្ណោះលោកស្រីបាននិយាយថានៅពេលត្រឡប់ទៅវិញលោកស្រីនិងពិភាក្សាគ្នាបន្តទៀតអំពីគម្រោងបាល់ទាត់នារីនៅឆ្នាំក្រោយៗទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពានរង្វាន់
នារី
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម