គណបក្ស​ទាំង​២​របស់​សភា​អាមេរិក ជំទាស់​ប្រឆាំងនឹង​ផែនការ​បញ្ឈប់​ជំនួយ​បរទេស​
អន្តរជាតិ
គណបក្ស​ទាំង​២​របស់​សភា​អាមេរិក ជំទាស់​ប្រឆាំងនឹង​ផែនការ​បញ្ឈប់​ជំនួយ​បរទេស​
13, Aug 2019 , 8:19 am        
រូបភាព
រូបភាព​ឯកសារ៖ លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​ និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​សន្និសីទ​កាសែត នៅ​មុខ​វិមានសភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ​ និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​សន្និសីទ​កាសែត នៅ​មុខ​វិមានសភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​ពួក​សមាជិកសភា​រប​ស់​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក បានរួម​កម្លាំង​គ្នា​ប្រឆាំងនឹង​ចំណាត់ការ​ដោយ​សេត​វិមាន​ដែល​ពួក​អ្នក​រិះគន់​មានការ​ភ័យខ្លាច​ថា អាច​នាំ​ឲ្យ​មានការ​កាត់បន្ថយ​យ៉ាងខ្លាំង​ក្នុង​ជំនួយ​បរទេស​សម្រាប់​ផ្នែក​សុខភាព ការប្រយុទ្ធប្រឆាំង​ថ្នាំញៀន​និង​កិច្ច​ផ្តួចផ្តើម​ថែទាំ​សន្តិភាព​ហើយ​និង​ជំនួយ​អភិវឌ្ឍន៍​។

 
​ពួក​សមាជិក​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​កិច្ចការបរទេស​សភាតំណាងរាស្ត្រ និង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា បាន​ផ្ញើលិខិត​មួយច្បាប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទៅកាន់​ការិយាល័យ​ចាត់ចែង​និង​ថវិកា​ដើម្បី​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​យ៉ាងខ្លាំង​បន្ទាប់ពី​ការិយាល័យ​នោះ បាន​ណែនាំ​ក្រសួងការបរទេស​និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក​ដើម្បី​ផ្អិ​ប​ប្រាក់​ប្រហែល​៤​ពាន់​លាន​ដុល្លារ​នៅក្នុង​ថវិកា​របស់ខ្លួន​រហូត​ទាល់តែ​ខ្លួន​សើរើ​ពិនិត្យមើល​ឡើងវិញ​នូវ​ប្រាក់​ដែល​មិនទាន់បាន​ចំណាយ​នៅឡើយ​។​
 
​ពួក​អ្នក​រិះគន់ និយាយថា ការ​ផ្អឹ​ក​ទុក​ប្រាក់​នេះ អាចជា​ជំហាន​ដំបូង​នៅក្នុង​ការកាត់បន្ថយ​ជំនួយ​បរទេស​។​
 
​ពួក​សមាជិកសភា បាន​ផ្ញើលិខិត​នោះ​ទៅកាន់​ការិយាល័យ​ចាត់ចែង​និង​ថវិកា ដើម្បី​ស្វះស្វែង​រារាំង​ចំណាត់ការ​បែបនេះហើយ​បាន​គំរាមកំហែង​ឆ្លើយតប​វិញ ប្រសិនបើ រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ ចាត់វិធានការ​កាត់បន្ថយ​ជំនួយ​បរទេស​។ សមាជិកសភា​ទាំងនោះ ក៏បាន​និយាយ​ដែរ​ថា នៅក្នុង​រដ្ឋធម្មនុញ្ញ សភា​ដែលជា​អ្នកចាត់ចែង​ប្រាក់​ទាំងនោះ ដែល​ពួកគេ​និយាយថា ប្រាក់​ជំនួយ​ទាំងនោះ មាន​សារៈសំខាន់​ដល់​ភាព​ដឹកនាំ​និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​សាកលលោក​។​
 
​ក្នុង​លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធសភា​មួយចំនួន​បានសរសេរថា «​ការកាត់បន្ថយ​កម្មវិធី​ការទូត​និង​ការអភិវឌ្ឍ នឹងធ្វើ​ឲ្យ​ខូចប្រយោជន៍ ដល់​សន្តិសុខ​ជាតិ​របស់​យើង ហើយក៏​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​គោលបំណង​របស់​សភា​ដើម្បី​ប្រើ​ថវិកា​ទាំង​នោះដែរ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com