អភិបាល​សៀមរាប ឱ្យ​មន្ត្រី​បង្កើត​គោលដៅ​ទេសចរណ៍​ថ្មី​បន្ថែម ក្រោយ​ទេសចរ​ធ្លាក់ចុះ​
ជាតិ
អភិបាល​សៀមរាប ឱ្យ​មន្ត្រី​បង្កើត​គោលដៅ​ទេសចរណ៍​ថ្មី​បន្ថែម ក្រោយ​ទេសចរ​ធ្លាក់ចុះ​
16, Aug 2019 , 4:22 pm        
រូបភាព
​សៀមរាប​៖ នា​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ទេសចរ​អន្ដរជាតិ​មក​កម្សាន្ត​ខេត្តសៀមរាប​ធ្លាក់ចុះ​ជាង​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ខេត្តសៀមរាប គឺ​ពឹង​លើ​វិស័យ​ទេសចរណ៍​ជា​ចម្បង ដូច្នេះ​បើ​វិស័យនេះ​ធ្លាក់ចុះ ច្បាស់​ណាស់​ថា​នឹងរង​ផលប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​។ ការធ្លាក់ចុះ​នេះ ធ្វើឱ្យបាន​អភិបាលខេត្ត​បារម្ភ និង​បាន​ចាត់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សិក្សា​និង​ពង្រីក​គោលដៅ​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឡើងវិញ​។​

 
«​ក្នុងនាម​រដ្ឋបាលខេត្ត ក៏​សុំ​ទទួលស្គាល់​ក្នុងការ​ថយចុះ​របស់​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​របស់​យើង ពិសេស​យកចិត្តទុកដាក់​ដល់​បងប្អូន​អាជីវករ ដែល​បាន​ផលប្រយោជន៍​លើ​វិស័យនេះ​។ នេះ​ជា​ឱកាស​ឱ្យ​យើង​ពង្រឹង និង​រក​កន្លែង​បន្ថែមទៀត​ក្នុងការ​ថែរក្សា ព​ង្រឹ​ក​វិស័យ​ទេសចរណ៍​ក៏ដូចជា​ទេសចរណ៍ធម្មជាតិ​...​សូមឱ្យ​អភិបាលស្រុក​នានា ស្វែងរក​កន្លែង​ថ្មី​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​...»​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​នាឱកាស​ផ្ដាស់​ប្ដូរ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​១៥ សីហា នា​សាលា​ខេត្តសៀមរាប​។​
 
​ក្រៅតែពី​កង្វល់​ក្នុង​វិស័យ​ទេសចរណ៍​ហើយ​នោះ លោក ទៀ សីហា ក៏​លើក​ពី​បញ្ហា​វិស័យ​កសិកម្ម ដែល​លោក​ថា ផ្ទៃដី​ដាំ​ដុះ​មានការ​កើនឡើង​តែ​ខ្វះខាត​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ជាង​រាល់​ឆ្នាំ​៕


 

Tag:
 ទេសចរណ៍​សៀមរាប​
  ទៀ សីហា​
© រក្សាសិទ្ធិដោយ thmeythmey.com