កីឡាជាតិ
ជាតិ
ណាហ្គារំពឹងយកឈ្នះអគ្គិសនីឡើងទៅលេខ២ ខណៈទ័ព និងគីរីវង់ជួបគូប្រកួតនៅក្រៅទឹកដី សកម្មភាពប្រកួតពេលណាហ្គាវើលស្មើ ២-២ ជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន RSN
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី២០ ដោយនៅថ្ងៃសៅរ៍ ទី១៧ ខែសីហានេះ មានការប្រកួតចំនួន៣គូ ដែលធ្វើឡើងនៅទីលានផ្សេងៗគ្នា។ ណាហ្គាវើលប៉ះអគ្គិសនីកម្ពុជានៅកីឡដ្ឋានស្តាតចាស់ ក្រោយក្រសួងការពារជាតិ(ទ័ព)ទៅជួបម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទី ខណៈសូលទីឡូអង្គរស្វាគមន៍គីរីសុខសែនជ័យនៅសៀមរាប។
ក្រោយធ្លាក់ចំណាត់ថ្នាក់មួយលេខកាលពីសប្តាហ៍មុនបន្ទាប់ពីស្មើ ២-២ ជាមួយភ្នំពេញក្រោន ណាហ្គាវើលរំពឹងអាចយកឈ្នះអគ្គិសនីកម្ពុជានៅល្ងាចនេះ ដើម្បីឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្ន។ បច្ចុប្បន្នណាហ្គាវើលស្ថិតនៅលេខរៀងទី៣មាន៤១ពិន្ទុ ខណៈអគ្គិសនីកម្ពុជាឈរលេខរៀងទី១២មាន១៦ពិន្ទុ។ ការប្រកួតធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់វេលាម៉ោង៦ល្ងាច។ កាលជើងទី១ណាហ្គាវើលយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៣-០។
នៅម៉ោង៣:៣០នាទីរសៀល ក្រុមសូលទីឡូអង្គរត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ភ្ញៀវមកពីខេត្តតាកែវ គីរីវង់សុខសែនជ័យ ដើម្បីដណ្តើមទៅឈរលេខរៀងទី៨បណ្តោះអាសន្ន។ នេះជាឱកាសសម្រាប់គីរីវង់សុខសែនជ័យ ដើម្បីសងសឹកសូលទីឡូអង្គរ ដែលបានយកឈ្នះពួកគេ ១-០ នៅជើងទី១។ បច្ចុប្បន្នសូលទីឡូអង្គរឈរលេខរៀងទី៩មាន២២ពិន្ទុ ខណៈគីរីវង់សុខសែនជ័យឈរលេខរៀងទី១០មាន២១ពិន្ទុ។
នៅម៉ោង៣:៣០នាទីរសៀលនេះដែរ យុវជនអាយុក្រោម១៨ឆ្នាំកម្ពុជា ត្រូវស្វាគមន៍ក្រសួងការពារជាតិនៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី។ កាលជើងទី១ក្រុមស្ថិតនៅលេខរៀងទី៦មាន៣២ពិន្ទុ ទ័ព បានយកឈ្នះកក្រុមស្ថិតនៅបាតតារាង U18 បាទីក្នុងលទ្ធផល ៤-៣៕
Tag:
បាល់ទាត់
Cambodian League 2019
ណាហ្គាវើល
ទ័ព
គីរីវង់សុខសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com