រដ្ឋបាលកំពង់ចាម រៀបចំកន្លែងស្នាក់នៅដល់សិស្សក្រីក្រ ក្នុងពេលប្រឡងបាក់ឌុប
ជាតិ
សង្គមជាតិ
រដ្ឋបាលកំពង់ចាម រៀបចំកន្លែងស្នាក់នៅដល់សិស្សក្រីក្រ ក្នុងពេលប្រឡងបាក់ឌុប
18, Aug 2019 , 1:44 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ដោយ ឃុន សម្ផស្ស 

រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថានឹងរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនដល់សិស្ស ដែលមានជីវភាពខ្វះខាត ឬពិបាកក្នុងការរកកន្លែងស្នាក់នៅ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី១២ខែសីហា។



រដ្ឋបាលខេត្តកំពង់ចាម បានបង្កើតក្រុមការងារសម្រាប់ពិនិត្យលទ្ធភាព និងជួយសម្រួលរៀបចំកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្សមកពីបណ្តាស្រុក ដែលមានជីវភាពខ្វះខាត ពុំមានលទ្ធភាព ឬពិបាកក្នុងការរកកន្លែងស្នាក់នៅ។ ចំពោះបេក្ខជនដែលត្រូវនឹងលក្ខខណ្ឌខាងលើ អាចទំនាក់ទំនងទៅកាន់រដ្ឋបាលក្រុង-ស្រុក សាម៉ី តាមរយៈឈ្មោះ និងលេខទូរសព្ទ។

លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ០១២ ២៧២ ៧០៤
លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់ចាម ០៩២ ១១១ ៩២៣
លោក អ៊ូត ឈាងលី អភិបាលស្រុកជើងព្រៃ ០១២ ៦៦៧ ២៥១
លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ០៩២ ៨៩២ ៨៨៨
លោក ផេន សុផល អភិបាលស្រុកបាធាយ ០១២ ៩២៩ ៥៥៥
លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ០១២ ៤៨៨ ៨១៤
លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ ០១២ ៤១២ ៤៧៧
លោក មឿន ផា អភិបាលស្រុកកងមាស ០១២ ៩១៩ ២៧៤
លោក ខ្លូត ចន្លា អភិបាលស្រុកចំការលើ ០១២ ៤១៣ ៥៥៧
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ០១២ ៦១៣ ៣២០ 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com