ជាតិ
លោក ស៊ុន ចាន់ថុល ណែនាំ​មន្ត្រីក្រោមឱវាទ ឲ្យ​មាន​សេចក្ដីថ្លៃថ្នូរ និង​កាត់បន្ថយ​នីតិវិធី​សាំញ៉ាំ​
19, Aug 2019 , 10:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្ដីណែនាំ​មួយ​ក្នុង​បំណង​ពង្រឹង​ការអនុវត្ត​តួនាទី ក្រមសីលធម៌​របស់​ម​ន្ត្រី​ផ្ដល់​សេវាសាធារណៈ ឲ្យ​បានល្អ​។


 
​សេចក្ដីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធា​រណា​ការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៩​ខែសីហា បានផ្ដល់​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ៧​ចំណុច​។ ក្នុងនោះ មន្ត្រី​ត្រូវ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និង​មាន​ទំនួល​ខុសត្រូវ​, ត្រូវ​ចូលរួម​អនុវត្ត​យន្តការ​កាត់បន្ថយ​នី​ត​វិធី​ស្មុគស្មាញ​និង​ភាពសាំញ៉ាំ ព្រមទាំង​មិនត្រូវ​ប្រើប្រាស់​តួនាទី​ទៅ​គំរាមកំហែង បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ ជាដើម​៕
 

Tag:
 ស៊ុន ចាន់ថុល​
  មន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com