ជាតិ
លោក ស៊ុន ចាន់ថុល ណែនាំមន្ត្រីក្រោមឱវាទ ឲ្យមានសេចក្ដីថ្លៃថ្នូរ និងកាត់បន្ថយនីតិវិធីសាំញ៉ាំ 
×![]()
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំមួយក្នុងបំណងពង្រឹងការអនុវត្តតួនាទី ក្រមសីលធម៌របស់មន្ត្រីផ្ដល់សេវាសាធារណៈ ឲ្យបានល្អ។
សេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណាការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ខែសីហា បានផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ៧ចំណុច។ ក្នុងនោះ មន្ត្រីត្រូវផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងមានទំនួលខុសត្រូវ, ត្រូវចូលរួមអនុវត្តយន្តការកាត់បន្ថយនីតវិធីស្មុគស្មាញនិងភាពសាំញ៉ាំ ព្រមទាំងមិនត្រូវប្រើប្រាស់តួនាទីទៅគំរាមកំហែង បង្កការលំបាកដល់ប្រជាពលរដ្ឋ ជាដើម៕
Tag:
ស៊ុន ចាន់ថុល
មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com