ជាតិ
បាក់ឌុប
យឺតម៉ោង យកសំណៅឯកសារ និងទូរសព្ទចូល ជាហេតុនាំឲ្យបេក្ខជនបីនាក់ធ្លាក់ដោយស្វ័យប្រវត្តិ
× នៅថ្ងៃទីមួយនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ក្រៅពីបេក្ខជន១៧៤៥នាក់ដែលអវត្តមាន យ៉ាងហោចណាស់មានបេក្ខជន៣នាក់ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ នេះបើតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
បេក្ខជនម្នាក់នៅខេត្តសៀមរាប បានទៅយឺតកន្លះម៉ោង ពោលគឺក្រោយសំឡេងជួងលើកទីពីរ រីឯបេក្ខជនពីរនាក់ទៀតដែលអ្នកនាំពាក្យមិនបញ្ជាក់ពីអត្តសញ្ញាណនោះ មានម្នាក់យកសំណៅឯកសារ រីឯម្នាក់ទៀតយកទូរសព្ទដៃ ចូលបន្ទប់ប្រឡង។ តាមគោលការណ៍ដែលបានចែង ករណីបេក្ខជនដែលយកសំណៅឯកសារ លួចចម្លង យកទូរសព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗចូលក្នុងបន្ទប់ប្រឡង ក្រសួងនឹងឲ្យបេក្ខជននោះធ្លាក់ជាស្វ័យប្រវត្តិដែលមិនអាចប្រកែកបានឡើយ។
ករណីសិស្សម្នាក់នៅមណ្ឌលវិទ្យាល័យ១០មករា ខេត្តសៀមរាប លោក រស់ សុវាចា បានពន្យល់ប្រាប់សារព័ត៌មាន ThmeyThmey ថា បើ បេក្ខជន ទៅដល់មណ្ឌលប្រឡង នៅក្រោយសំឡេងជួងលើកទី២ រយៈពេល១៥នាទី បេក្ខជននោះ អាចបំពេញលិខិតសុំចូលប្រឡងបាន តែបើលើសពី១៥នាទី បេក្ខជននោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រឡងឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com