ជាតិ
បាក់ឌុប
បាក់​ឌុប​៖ បញ្ហា​សុខភាព​នាំ​ឲ្យ​បេក្ខជន​ខ្លះ​ត្រូវ​បន្តោង​សេរ៉ូម ពេល​ប្រឡង​
20, Aug 2019 , 9:44 am        
រូបភាព
ប្រភពរូបថត៖ MoEYS Cambodia
ប្រភពរូបថត៖ MoEYS Cambodia
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានបង្ហាញ​ពី​ទិដ្ឋភាព​មួយចំនួន​ទាក់ទង​នឹង​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​នៅ​ព្រឹក​ថ្ងៃទី​២​នៃ​ដំណើរការ​សំណេរ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩​។​

 
​កាលពី​ថ្ងៃទី​១៩ ខែសីហា​ដែលជា​ថ្ងៃទី​១​នៃ​ការប្រឡង ក្រសួង​អប់រំ បាន​រាយការណ៍​ឲ្យ​ដឹងថា បេក្ខជន​ជួប​បញ្ហា​សុខភាព​មាន​៤៣​ករណី ដែល​ក្នុងនោះ​មានតែ​១​ករណី​ប៉ុណ្ណោះ​ដែល​ធ្ងន់ធ្ងរ និង​មិនអាច​បន្ត​ការប្រឡង​បាន​។ 
 
​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា នេះ បេក្ខជន​ដំណើរការ​ប្រឡង​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​។​
 
​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ករណី​បញ្ហា​សុខភាព​កើតមាន​ជា​បន្តបន្ទាប់​នៅតាម​ម​ណ្ឌ ប៉ុន្តែ​បេក្ខជន​ទាំងអស់​សុទ្ធតែ​អាច​ដំណើរការ​ប្រឡង​តទៅទៀតបាន បន្ទាប់ពី​ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​។​
 
​រូបភាព​បាន​បង្ហាញថា ករណីខ្លះ​បេក្ខជន​បន្ត​ការប្រឡង​ដោយ​បន្តោង​សេរ៉ូម​នៅក្នុង​បន្ទប់​ប្រឡង ខ្លះ​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់ (​សាមុយ​) ហើយ​ខ្លះទៀត​ស្ថិតក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​មន្ត្រី​ពេទ្យ​ដែល​ប្រចាំការ​។​
 
​ករណី​ដែល​កើត​នៅ​ព្រឹក​នេះ មាននៅ​មណ្ឌល​ក្នុង​ខេត្តកំពង់ធំ តាកែវ ក្រចេះ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ភ្នំពេញ ព្រៃវែង និង​កំពង់ស្ពឺ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com