កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជា​ប៉ះ​ឥណ្ឌូណេស៊ី ឯ​វៀតណាម​ប្រជែង​ដណ្តើម​លេខ​១​ក្នុង​ពូ​ល​ជាមួយ​មី​យ៉ាន់​ម៉ា​
20, Aug 2019 , 1:45 pm        
រូបភាព
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលគោរពភ្លេងជាតិ មុនប៉ះជាមួយមីយ៉ាន់ម៉ា, រូបភាពពី FFC
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពេលគោរពភ្លេងជាតិ មុនប៉ះជាមួយមីយ៉ាន់ម៉ា, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ឥណ្ឌូណេស៊ី​សម្រាប់​ជំនួប​ចុងក្រោយ​ពូ​ល​B​នៃ​ពានរង្វាន់ AFF Women’s Championship 2019​។ ការប្រកួត​ដែល​ធ្វើឡើង​វេលា​ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន IPE 1 នេះ គឺជា​ការប្រកួត​បង្គ្រប់​កិច្ច​សម្រាប់​ក្រុម​ទាំងពីរ ដ្បិត​ពួកគេ​សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ ជាមួយគ្នានេះ ក្រុម​កីឡាការិនី​ជម្រើសជាតិ​វៀតណាម ត្រូវ​ប្រជែង​ជាមួយ​មី​យ៉ាន​ម៉ា ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ពូ​ល B​។​



​ក្រោយ​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​វៀតណាម ១០-០ និង​មី​យ៉ាន់​ម៉ា ១០-១ ធ្វើ​ឲ្យ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFF Women’s Championship ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជា​លើក​ទី​២​។ ខណៈ​កាលពី​ឆ្នាំ​២០១៨ ដែលជា​ការចូលរួម​លើកដំបូង កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ពូ​ល ដោយ​ឈរលើ​ទី​ម័​រ​ខាងកើត​។

​ទោះបី​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត តែ​ក្រុម​កីឡាការិនី​កម្ពុជា​នៅសល់​ការប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ឥណ្ឌូណេស៊ី មួយ​ប្រកួត​ទៀត ដែល​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២០ សីហា​នេះ​។ វា​ក៏​ជាការ​ប្រកួត​បង្គ្រប់កិច្ច​សម្រាប់​ឥណ្ឌូណេស៊ី​ផងដែរ បន្ទាប់ពី​ពួកគេ​ចាញ់​មី​យ៉ាន់​ម៉ា និង​វៀតណាម​ក្នុង​លទ្ធផល ៧-០ ដូចគ្នា​៕    


Tag:
 AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com