ជាតិ
បាក់ឌុប
វីដេអូ
បាក់​ឌុប​៖ ចិញ្ចឹម​ចៅៗ​កំព្រា​១៨​ឆ្នាំ លោកតា អុល អ៊ុន រំភើបចិត្ត​ពេល​ពួកគេ​ប្រាប់ថា ធ្វើ​ត្រូវ​ច្រើន
20, Aug 2019 , 2:33 pm        
រូបភាព
ដោយ:
​នៅមុខ​មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន ស្គន់ ខេត្តកំពង់ចាម លោកតា អុល អ៊ុន ដែល​បង់ក​ក្រមា បាន​អង្គុយ​រង់ចាំ​ចៅៗ​របស់ខ្លួន​យ៉ាង​អន្ទះសា។ បុរស​ចំណាស់​វ័យ​៧៥​ឆ្នាំ​រូបនេះ មាន​ទីលំនៅ​នៅ​ភូមិ​ព្រីង​ជុំ ឃុំ​ព្រីង​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

 
​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ លោកតា អុល អ៊ុន បាន​ទុកចោល​ការងារ​ស្រែចម្ការ ដើម្បី​ទៅ​លើកទឹកចិត្ត​ចៅ​របស់ខ្លួន ដែលជា​ក្មេង​កំព្រា ហើយ​គាត់​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា ​អស់​រយៈពេល​ប្រមាណ​១៨​ឆ្នាំកន្លងមក​។ 
 
​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អ៊ុន មាន​ជំនឿ​យ៉ាងខ្លាំង​លើ​ចៅៗ​របស់ខ្លួន​ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩​នេះ​។ អ្វីដែល​គាត់​រំភើប​កាន់តែខ្លាំង​នោះ គឺ​នៅពេលដែល​ឃើញ​ស្នាមញញឹម​របស់​ចៅៗ ដើរ​ចេញពី​មណ្ឌល​ប្រឡង ជាមួយនឹង​ជំនឿ​ចិត្ត​ថា ពួកគេ​ធ្វើ​ត្រូវ​ច្រើន​។​

​សូម​ស្តាប់​ការសាកសួរ​ខ្លីៗ​រវាង​កញ្ញា តុង ស្រី​ល័​ក្ខ ទៅកាន់​លោកតា អុល អ៊ុន​៖

© រក្សាសិទ្ធិដោយ thmeythmey.com