អត្ថបទពាណិជ្ជកម្ម
AUPP ផ្តើមបើកថ្នាក់អនុបណ្ឌិត ដើម្បីផ្តល់ឱកាសឲ្យនិស្សិតខ្មែរ ទទួលបានសញ្ញាបត្រស្តង់ដារអាមេរិក
× នៅក្នុងឆ្នាំ២០១៩នេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្លួន ដើម្បីផ្តល់ឱកាសបន្ថែមទៀត ដល់និស្សិតខ្មែរឲ្យទទួលបានសញ្ញាបត្រជាន់ខ្ពស់តាមស្តង់ដារអាមេរិក។
លោកសាស្ត្រាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកកម្មវិធីសិក្សានិងកិច្ចការនិស្សិត នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានពន្យល់មូលហេតុបន្ថែមប្រាប់សារព័ត៌មានថ្មីៗថា៖«ថ្នាក់បរិញ្ញាបត្ររបស់យើង ទទួលបានជោគជ័យយ៉ាងត្រចះ ហើយវាដល់ពេលហើយដែលយើងត្រូវពង្រីកសក្តានុពលទៅដល់ថ្នាក់អនុបណ្ឌិត ដើម្បីផ្តល់ឱកាសដល់និស្សិតខ្មែរដែលមានសញ្ញាបត្របរិញ្ញាបត្រ ឲ្យទទួលបានសញ្ញាបត្រអនុបណ្ឌិតស្តង់ដារអាមេរិក តាមរយៈការសិក្សានៅ AUPP»។
បើតាមលោកសាស្ត្រាចារ្យបណ្ឌិត Nial Farrell ក្នុងជំហ៊ានដំបូងនេះ ជំនាញដែល AUPP ផ្តល់សម្រាប់ថ្នាក់អនុបណ្ឌិតនេះ គឺមានអនុបណ្ឌិតផ្នែកច្បាប់ និងអនុបណ្ឌិតផ្នែកធុរកិច្ច។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងសារព័ត៌មានថ្មីៗ និងលោកសាស្ត្រាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកកម្មវិធីសិក្សានិងកិច្ចការនិស្សិត របស់ AUPPដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com