ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បាក់ឌុប
ទិដ្ឋភាពពេលបាក់ឌុប បង្ហាញឲ្យឃើញពីក្តីស្រឡាញ់ដ៏ធំធេងរបស់ឪពុកម្តាយចំពោះកូនៗ
22, Aug 2019 ,
6:29 am
រូបភាព
×
ដោយ:
ថ្មីៗ
ស៊ីជោរ? ចង់ល្បី? សម្តែង? ការលើកឡើងបែបនេះដាក់ព្រះរស់ ពិតជាមិនត្រឹមត្រូវ។ ទង្វើរបស់ឪពុកម្តាយចំពោះកូនៗ មិនចាំបាច់ដើរតាមសេណារីយ៉ូ ដែលរៀបចំនោះឡើយ ដោយនេះជាច្បាប់ធម្មជាតិ។ ក្តីស្រឡាញ់របស់ឪពុកម្តាយធំធេងខ្លាំងណាស់ បើទោះបីជាគាត់មិនអាចជួយអ្វីបានក៏ដោយ ប៉ុន្តែពួកគាត់តែងតែព្យាយាមផ្តល់កម្លាំងចិត្តដល់កូនៗគ្រប់រូបភាពដែលអាចធ្វើទៅបាន។
នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងទី១៩ សីហា ២០១៩ កន្លងមក ក៏ដូចជាឆ្នាំមុនៗ ឪពុកម្តាយ បងប្អូនសាច់ញាតិ របស់បេក្ខជនមួយចំនួន បានបង្ហាញវត្តមាននៅក្រៅមណ្ឌលប្រឡង។ តាមពិតទៅ ពួកគាត់ដឹងច្បាស់ថា ការប្រឡងនៅសម័យកែទម្រង់នេះ ពួកគាត់មិនអាចជួយអ្វីបានឡើយដល់បេក្ខជន ប៉ុន្តែពួកគាត់សុខចិត្តខាតពេលវេលារកស៊ី ឬធ្វើកិច្ចការផ្សេងៗ ដើម្បីទៅលើកទឹកចិត្តដល់កូនចៅខ្លួន។
«ត្រូវជំរុញឲ្យកូនប្រឹងរៀនមុនពេលប្រឡង មិនមែនមកលើកទឹកចិត្តនៅថ្ងៃប្រឡងនោះឡើយ»។ ពាក្យបែបនេះច្រើនណាស់ដែលយើងសង្កេតនៅលើបណ្តាញសង្គម ទាក់ទងនឹងទិដ្ឋភាពឪពុកម្តាយនៅត្រៀបត្រាពេញមុខមណ្ឌលប្រឡង។ អ្នកខ្លះ លើកពីប្រវត្តិរបស់ខ្លួនថា មិនមានឪពុកម្តាយទៅលើកទឹកចិត្តផង ប៉ុន្តែនៅតែប្រឡងជាប់។
ត្រឹមត្រូវណាស់ «អ្នកចេះគឺជាប់» ហើយតាមពិតទៅ បេក្ខជនខ្លះក៏មិនចង់រំខានពេលវេលារបស់ឪពុកម្តាយខ្លួននោះដែរ ប៉ុន្តែទាំងអស់នេះ គឺជាការសម្រេចចិត្តរបស់អ្នកមានគុណផ្ទាល់តែម្តង។ ដូចជាការប្រកួតកីឡាយ៉ាងដូច្នោះដែរ អ្នកគាំទ្រដ៏ងុបងល់មិនចង់មើលការផ្សាយឡើងវិញឡើយ ដោយពួកគេព្យាយាមតាមដានសកម្មភាពផ្សាយផ្ទាល់ (Live) ដើម្បីដឹងពីលទ្ធផលភ្លាមៗ រីឯឪពុកម្តាយខ្លះវិញក៏យ៉ាងដូច្នោះដែរ ពួកគាត់ចង់ដឹង និងតាមដានសកម្មភាពប្រឡងរបស់កូនៗ ជាជាងនៅផ្ទះចាំសួរ ក្រោយប្រឡងចប់។
វត្តមានរបស់ពួកគាត់ក៏មិនទើសទែងពេកនោះដែរ ដោយឪពុកម្តាយ ជីដូនជីតា បងប្អូនប្រុសស្រីខ្លះ ត្រៀមខ្លួនជួយសម្រួលដល់បេក្ខជននៅពេលដែលពួកគេចេញពីប្រឡង តាមរយៈការរៀបចំម្ហូបអាហារ និងសេវាដឹកជញ្ជូនផ្សេងៗ។
សូមទស្សនាទិដ្ឋភាពដែលផ្តិតដោយអ្នកសារព័ត៌មាន ThmeyThmey នាអំឡុងពេលប្រឡងបាក់ឌុបកន្លងមក៖
ឃើញកូនដើរចេញមកដោយជំនឿចិត្ត ឪពុកពិតជាសប្បាយចិត្តខ្លាំងណាស់។ រូបថត ឆាយ រង្សី
កូនយកស្បែកជើងពុកទៅទ្រាប់អង្គុយទៅ ហើយញ៉ាំបាយឲ្យកម្លាំងដើម្បីត្រៀមប្រឡងម៉ោងក្រោយ។ រូបថត ប៉ាន់ បូនី
អាកាសធាតុក្តៅខ្លាំង តែកុំភ័យ ចាំម៉ាក់ បាំងថ្ងៃឲ្យ។ រូបថត ប៉ាន់ បូនី
បាយមួយកញ្ចប់នេះ ពុកទុកឲ្យកូនញ៉ាំ ពេលចេញពីប្រឡង។ រូបថត ប៉ាន់ បូនី
ម្តាយសម្រាកលើម៉ូតូបន្តិចសិន ប៉ុន្តែពេលកូនចេញពីប្រឡង ម្តាយមានទឹក ទឹកដោះសម្រាប់កូន។ រូបថត អ៊ូ សុខមាន
ឪពុកត្រៀមខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបសម្រាប់កូនទៅមករវាងមណ្ឌលប្រឡង និងផ្ទះ។ រូបថត អ៊ីសា រ៉ហានី
ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។ អ្នកស្រី ប៊ូ សាវិន បានប្រាប់កញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗថា គាត់ក្រោករៀបចំអាហារតាំងពីម៉ោង៤ភ្លឺ ដើម្បីចៅៗទាំងពីរ។ រូបថត សុផល រតនៈ
បេក្ខជនតែពីរនាក់ តែអ្នកមកផ្តល់កម្លាំងចិត្តមានដល់ទៅបីនាក់។ នេះហើយជាក្តីស្រឡាញ់ដ៏ធំធេងរបស់គ្រួសារ។ រូបថត សៅ សុខអេង
មិនដឹងថា កូនធ្វើបានត្រូវច្រើន ឬយ៉ាងណានោះឡើយ ប៉ុន្តែរំពឹងថា គ្មានបញ្ហាអ្វីនោះឡើយ។ រូបថត ឆាយ រង្សី
កូនប្រឹងរៀនជាការត្រឹមត្រូវ ប៉ុន្តែកូនក៏ត្រូវញ៉ាំបាយឲ្យមានកម្លាំងផងដែរ។ រូបថត សៅ សុខអេង
លោកយាយ ប៉ែន សារ៉េត អាយុ៨៥ឆ្នាំ មកពីតាំងពីខេត្តព្រះសីហនុ ដើម្បីគាំទ្រចៅស្រីប្រឡងនៅភ្នំពេញ។ គាត់អាណិតចៅដែលជាកូនកំព្រា។ រូបថត អ៊ូ សុខមាន
ទោះអស់កម្លាំងបន្តិចក៏ដោយ ប៉ុន្តែកម្លាំងចិត្តឪពុកមានសម្រាប់កូនជានិច្ច។ រូបថត អ៊ូ សុខមាន
ឪពុកម្តាយ បានត្រឹមអង្គុយមើលពីចម្ងាយប៉ុណ្ណោះ មិនអាចជួយអ្វីផ្សេងបានឡើយ។ កូនចេះគឺជាប់។ រូបថត សែម វណ្ណា
ចាំកូនប្រឡងយូរពេក ម្តាយសុំគេងបន្តិចសិនហើយ ពេលឮសំឡេងជួង ម្តាយនឹងក្រោកឡើង។ រូបថត ឡាយ សុភាវតី
បានត្រឹមតែអើតតាមប្រឡោះអាគារប៉ុណ្ណោះ ព្រោះការប្រឡងតឹងរ៉ឹងខ្លាំងណាស់។ រូបថត ឡាយ សុភាវតី
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម